ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យចំនួន ៥នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះ១ ឃាត់ខ្លួន និងដកហូតថ្នាំញៀនមួយចំនួនតូច ដាវសាំម៉ូរ៉ៃចំនួន២ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ដែលស្ថិតត្រង់ចំណុចផ្ទះជួល ភូមិ២ ក្រុម១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ទី១-ឈ្មោះ ទីន សូលី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ សន្តិសុខ (ប្រើប្រាស់), ទី២-ឈ្មោះ ទីន រូហ្សា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅផ្ទះជួល ភូមិទួល សង្កាត់ច្រាំចំរេះ២ ខណ្ឌឬស្សីកែវ, ទី៣-ឈ្មោះ ចាន់ វាសនា ហៅ អាព្រិច ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (អ្នកជួញដូរ) មានទីលំនៅផ្ទះគ្មានលេខ ក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ និងទី៤-ឈ្មោះ ធ្លី រ៉ម៉ាន ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅផ្ទះលេខ១២២៧ ក្រុម៥ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់សារធាតុញៀននៅចំណុចខាងលើ ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន ៣កញ្ចប់, ដាវសាំម៉ូរ៉ៃចំនួន ២ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន ហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើទៅកាន់អធិការដ្ឋាន ដើម្បីសាកសួរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា ថ្មីៗនេះបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជាបានដាក់ផែនការលុបបំបាត់បញ្ហាគ្រឿងញៀននេះគេបានឃើញអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចទាំងអស់ខិតខំប្រឹងប្រែងស្រាវជ្រាវបង្រ្កាបករណីគ្រឿងញៀននេះ ៕ អរុណរះ

ase ase (1)

dr


ចែករំលែក៖