ប្រទេសស្វ៊ីស៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានចាកចេញពីទីក្រុង Zurich តាមរថយន្តទៅកាន់ទីក្រុង Davos ប្រទេសស្វ៊ីស ។
ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយកាលពីថ្ងៃទី១៧ ខែមករាថា៖
«បន្ទាប់ពីបំពេញការងាររយះពេលមួយថ្ងៃមួយយប់ នៅទីក្រុងZurich ក្នុងនោះមានការជួបសំណេៈសំណាលជាមួយបងប្អូន ខ្មែរដែលកំពុងរស់នៅប្រទេសស្វីសផងនោះ ពេលនេះខ្ញុំនិងគណៈប្រតិភូកំពុងធ្វើដំណើរតាមរថយន្តទៅកាន់ទីក្រុងdavos ។
យើងត្រូវធ្វើដំណើរ រយះពេល២ទៅ៣ម៉ោងក្នុងចម្ងាយផ្លូវប្រម៉ាណ១៥០គីឡូម៉ែត្រក្រោមធាតុអាកាសត្រជាក់និងមានធ្លាក់ព្រឹលយ៉ាងច្រើនដែលរថយន្តមិនហ៊ានបើកលឿន។
ពិតជាពិបាកទ្រាំទ្រជាមួយធាតុអាកាសត្រជាក់បែបនេះដែលយើងមកពីប្រទេសដែលអាកាសធាតុជាង៣០អង្សាលើ០ មក១០អង្សាក្រោម០។ឯពន្លឺវិញម៉ោង៨ព្រឹកហើយនៅមិនទាន់ភ្លឺនៅឡើយ។តែការងារដែលខ្ញុំត្រូវធ្វើនាពេលនេះមិនលំបាកនិងគ្រោះថ្នាក់ដូចជំនាន់ប្រទេសមានសង្គ្រាមនិង ការលំបាកវេទនាដែលយើងធ្លាប់បានជួបក្នុងរបបប៉ុល ពតនោះឡើយ។
សូមអរគុណបងប្អូនជនរួមជាតិដែលយកចិត្តទុកដាក់ដល់រូបខ្ញុំនិងគណះប្រតិភូ» ៕