ព័ត៌មានទាន់ហេតុការណ៍៖

យកទូរស័ព្ទលាក់ ប្រុសស្នេហ៍ខឹងវាយ៣ដៃប៉ោងភ្នែករត់ទៅប្តឹងនគរបាលឲ្យជួយ

ចែករំលែក៖

ភ្នំពេញ: កាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ស្ត្រីម្នាក់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យឲ្យជួយរកយុត្តិធម៌ដល់គាត់ បន្ទាប់ពីប្រុសស្នេហ៍វាយ៣ដៃជាំភ្នែកក្នុងពេលផឹកស៊ីហើយរូបគាត់ យកទូរស័ព្ទលាក់។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ សុខ នីម អាយុ៣៦ឆ្នាំ មុខរបរបម្រើការនៅភោជនីយដ្ឋានមនោរម្យ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងជ័យ ខណ្ឌមានជ័យ។ ចំណែកប្រុសស្នេហ៍មានឈ្មោះ ប៊ុត ថន អាយុ៤៣ឆ្នាំមុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បើតាមស្ត្រីរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា កាលពីយប់ ថ្ងៃទី១៦ ខែមករាឆ្នាំ២០១៧ ប្រុសស្នហ៍របស់គាត់(ជនបង្ក)បានទិញជើងជ្រូកឲ្យរូបនាងស្លម្ជូរគ្រឿង ហើយពេលស្លឆ្អិន រូបគាត់បានទូរស័ព្ទហៅមិត្តភក្តិ៣នាក់ទៀតមកហូបបាយនឹងផឹកស្រាថ្នាំលេងជាមួយ។រហូតដល់ម៉ោង៧និង៣០នាទីយប់ ស្រាប់តែប្រពន្ធដើមរបស់ប្រុសស្នេហ៍បានទូរស័ព្ទហៅបុរសនេះឲ្យទៅយកកូន តែគាត់មិនព្រមទៅ។ដោយឃើញបែបនេះទើបរូបនាងដេញប្រុសស្នេហ៍ជាច្រើនលើកច្រើនសាឲ្យទៅយកកូន តែគាត់នៅតែមិនព្រមទៅទៀត។ បន្ទាប់មកនាងបានយកទូរស័ព្ទប្រុសស្នហ៍យកទៅលាក់ធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំង ទទូចសុំយកទូរស័ព្ទវិញ តែនាងបាននិយាយថា “ខ្ញុំឲ្យទូរសព្ទបងឯងវិញ តែពីថ្ងៃនេះទៅឈប់មករករឿងខ្ញុំទៀត។

ស្រី្តរងគ្រោះបន្តថា ពេលនោះប្រុសស្នេហ៍របស់នាងកាន់តែខឹងខ្លាំងឡើងហើយបានស្ទុះទៅវាយគាត់ចំភ្នែកខាងឆ្វេងចំនួន៣ដៃនឹងខាំកំភួនដៃខាងស្ដាំ ទើបនាងទ្រាំមិនបានក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងហើយបានរាយការណ៍ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យមកជួយអន្តរាគមន៍ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍នេះកើតឡើងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានហៅជនបង្កនិងនារីរងគ្រោះមកណែនាំឈប់ឈ្លោះគ្នាព្រមទាំងឲ្យខាងប្រុសចេញថ្លៃព្យាបាលទៅខាងស្រីដើម្បីបញ្ចប់រឿងរួចពួកគេដឹកដៃគ្នាទៅផ្ទះវិញទៅ៕ ប្រាថ្នា

03 01 02


ចែករំលែក៖