ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជាក់ថាមិនមែនជាករណីប្លន់នៅក្រោយមន្ទីរពេទ្យកុមារជាតិ គឺជាករណីទំនាស់គ្នា

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានសរសេរថា មានករណីក្រុមចោរធ្វើសកម្មភាពវាយប្លន់ម៉ូតូជនរងគ្រោះនៅក្រោយមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ កាលពីវេលាម៉ោងប្រហែល ២និង៣០នាទីរំលងអាធ្រាត្រ

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានកើតឡើង នៅចំណុចក្រោយមន្ទីរពេទ្យកុមារជាតិ ផ្លូវ លេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ បង្កឡើងដោយភាគីម្ខាងមានគ្នា០៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Honda Zoomerx ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1 FP-3299 ចំណែកភាគី ម្ខាងទៀត មាន គ្នា០៥នាក់ ជិះម៉ូតូ០២គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ និងម៉ូតូម៉ាកHonda Icon ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ នៅមុនពេលកើតហេតុ ភាគីខាងម៉ូតូHonda Zoomerx ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1 FP-3299 បានផឹកស៊ីនៅក្នុងហាងFacebook សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ចំណែកភាគីមាន គ្នា០៥នាក់ បានផឹកស៊ី និងច្រៀងខារ៉ាអូខេនៅញូស្តារ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លុះនៅវេលាម៉ោងប្រហែល ២:៣០នាទីរំលងអា ធ្រាត្រ ភាគីទាំងពីរបានជិះម៉ូតូចេញពីស៊ីផឹក ជិះម៉ូតូ មកប៉ះគ្នានៅម្តុំភោជនីយដ្ឋានទីក្រុងAnchor ផ្លូវលេខ ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ពេលនោះ ភាគីដែលមានគ្នា០៥នាក់ បានជិះម៉ូតូតាមទៅសួរនាំ រហូតដល់ក្រោយមន្ទីរពេទ្យកុមារជាតិ ភាគីដែលមាន គ្នា០៣នាក់ បានផ្តួលម៉ូតូចោលរត់គេចខ្លួនចោលទៅ មន្ទីរពេទ្យកុមារជាតិ , ដោយសារខ្លាចបាត់ម៉ូតូនោះ ភាគីដែលមានគ្នា០៥នាក់ បានលើកយកម៉ូតូនេះជិះយក ទៅប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិទឹកល្អក់ទី១ ចំណែកភាគីដែលមានគ្នា០៣នាក់ បានទូរស័ព្ទប្រាប់ បងប្អូនថា មានករណីគេវាយប្លន់យកម៉ូតូ ពេលដែល ទៅប្តឹងសមត្ថកិច្ច ក៏បានឃើញម៉ូតូនៅស្នាក់ការប៉ុស្តិ ក្រោយពីជួបគ្នាទាំងពីរភាគី ជាមិត្តភ័ក្រ្តស្គាល់រាប់អាន គ្នា និងមានទីលំនៅក្បែរគ្នា ( ក្នុងសង្កាត់ផ្សារដេប៉ូទី៣) ហើយបានសម្រួលគ្នា ដោយពុំមានការប្តឹងផ្តល់ គ្នាឡើយ ព្រោះការទំនាស់នេះ ពុំមានភាគីណារង របួសឡើយ ភាគីទាំងពីរបានយកម៉ូតូត្រឡប់ទៅផ្ទះ វិញរៀងខ្លួន ៕ ស តារា

1484791250734

1484791286685

1484791309743

1484791338440

1484791357221

 


ចែករំលែក៖