ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៨និង៣០នាទី នៅសាលប្រជុំសាលាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបញ្ហាគ្រប់គ្រងភាសុី និងចំណតក្នុងខណ្ឌដូនពេញ ដោយមានការចូលរួមពីលោកអធិការរងនគរបាលខណ្ឌ លោកអភិបាលរងចៅសង្កាត់ នាយប៉ុស្តិ៍ លោកប្រធានផ្សារ លោកប្រធានសណ្តាប់ធ្នាប់ខណ្ឌ និងប្រធានការិយាល័យជំនាញពាក់ព័ន្ធទាំងអស់ជុំវិញខណ្ឌ ព្រមទាំងមានការចូលរួមពីសំណាក់ម្ចាស់អាជីវកម្មពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានខណ្ឌដូនពេញផងដែរ។
ក្នុងកិច្ចប្រជុំនេះដែលដោយផ្ដោតទៅលើ ខ្លឹមសារសំខាន់ ចំពោះការយកចិត្តទុកដាក់រួមមាន៖ ការយកតម្លៃតាមសៀវភៅបន្ទុក ហាមការចតឌុបត្រួតសុីគ្នា( ចំពោះចំណតតាមទីរួមផ្សារ ) ហាមការយកទ្រូវផ្លូវធ្វើចំណតម៉ូតូ២៤ម៉ោង/២៤ម៉ោង និងបញ្ហារក្សាអនាមយ័ សំរាមផងដែរ ៕ ស តារា