ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិកម្មអាជីវករផ្សារបានលុងទៅលើក្រុមហ៊ុនគីមជ្រាបញ្ហាសំរាមគរចោលមុខផ្សារក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ គំនរសំរាមគរដូច ភ្នំនៅមុខផ្សារបានលុងត្រូវអាជីវកររិះគន់យ៉ាងខ្លាំងទៅលើក្រុមហ៑ុនគីមជ្រាដែលមានលោកជា គួងទទួលខុសត្រូវមិនបានប្រមូលយកទៅទីលានចាកសំរាមនោះឡើយ។

គំនរសំរាម ទាំងនេះត្រូវក្រុមអ្នកសារព័ត៌ មាន ប្រទះឃើញគរចោលនៅមុខផ្សារឆៀងខាងលិចបេនឡាន ណែនណាន់តាន់តាប់កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុង បានលុង។

អាជីវករមួយក្រុមកើតទុក្ខពុំសុខចិត្តលើកប៉ាដាម្នាក់មួយជួបជុំគ្នានៅមុខសាលាក្រុង ដើម្បីសុំអន្តរាគមន៍ពីលោកអភិបាលក្រុង និង អាជ្ញាធ័រពាក់ព័ន្ធ ទីមួយ សុំបញ្ឈប់លោក ជា គួង អោយដឹកជញ្ជូនសំរាមចេញ ពីក្នុងនិងក្រៅផ្សារ។

ទីពីរ ប្រគល់ការប្រមូល សំរាមទៅទីលានចាកសំរាមមកអោយមកក្រុមហ៑ុន ហេងដារ៉ា ទទួលខុសត្រូវវិញជាបន្ទាន់។
ពីព្រោះ ក្រុមហ៑ុនលោកជា គួងមិនបានយកចិត្តទុកដាក់គោរពទៅតាមគោលការណ៍ និងសៀវភៅបន្ទុក ដែលក្រុមហ៑ុនហេងដារ៉ា បានបង់ក្នុង១ខែ នៃទឹកប្រាក់ចំនួនបួនលានប៉ែតសិបមុឺនរៀលគត់ ជាប្រចាំមិនដែលអាក់ខាន ដោយមានទាំងកន្ទុយប័ណ្ណ(វិក័យប័ត្រ)ថែមទៀតផង។ តែផ្ទុយទៅវិញ លោកជា គួង បែរជាទុកសំរាមចោលបី ទៅបួនថ្ងៃឯណោះមិនដឹកជញ្ជូនទៅចាកចោលនៅទីលានចាកសំរាមនោះឡើយ ទុកអោយសំរាមស្អុយរលួយ ជះក្លិនអាសោធ ពេញផ្សារបានលុង ធ្វើអោយប៉ះពាល់ សុខភាពប្រជាពលរដ្ធ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយក៍មានការរិះគន់ពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិដែលចូលមកទស្សានាកំសាន្ត ក្នុងខេត្តនេះផងដែរ។

លោក ជាម សុផាត គណៈកម្មការ គ្រប់គ្រងផ្សាបានលុង បានអោយដឹងថា សំណូមពរ អោយបញ្ឈប់ក្រុមហ៑ុន ជា គួងក្នុងការប្រមូលសំរាមចេញពីផ្សាបន្តទៀតទៅពីព្រោះ លោក ជា គួង មិនបាន គោរពតាម សៀវភៅបន្ទុកនោះឡើយ។

លោកបន្តថា រាល់ការប្រមូលសំរាមពីក្នុងផ្សារ មកគរទុកនេះ គឺជាកម្មកររបស់លោក សំរាប់អោយក្រុមហ៑ុនលោក ជា គួងប្រមូលចេញជារៀងរាល់ថ្ងៃ។
តែផ្ទុយទៅវិញក្រុមហ៑ុនលោក ជា គួងមិនបានគោរព តាមគោលការណ៍របស់ក្រុមហ៑ុននោះឡើយ។

លុះមកដល់ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ក្រុមហ៑ុន គីម ជ្រា ក៍បានអោយបុគ្គលឹករបស់ខ្លួនប្រមូលសំរាមដែលស្អុយរលួយយកមកចាក លើផ្លូវសាធារណ: នៅមុខផ្សាបានលុង ហើយក៍អោយបុគ្គលឹករបស់ខ្លួនជាច្រើននាក់ មកតវ៉ា ទៀមទា លុយដែលក្រុមហ៑ុនហេងដារ៉ា ពុំដែលជំពាក់នោះសោះ ហើយក៍ចោទថា ក្រុមហ៑ុនហេងដារ៉ាជំពាក់លុយប្រមូលសំរាមរបស់គាត់ទៅវិញ។

លោកឧកញ្ញា សា លាងបានបញ្ចាក់នៅព្រឹកថ្ងៃដដែលនេះផងដែរថា លោកពុំដែលជំពាក់លុយ ក្រុមហ៑ុន គីម ជ្រា នោះទេ ព្រោះនៅក្នុងសៀវភៅបន្ទុក ក្រុមហ៑ុនរបស់លោក បានចំណាយទៅលើ ការប្រមូលសំរាម ក្នុងនិងក្រៅបរិវេណផ្សានិងបោសសំអាតអោយស្អាតចំនួនបីលានប្រាំសែនរៀលគត់ជារៀងរាល់ខែ។

ប៉ុន្តែក្រុមហ៑ុនគីម ជ្រា មិនបានប្រមូលសំរាម ក្នុងនិងក្រៅបរិវេណផ្សា ឬសំអាតនោះទេ ទើបលោកដកប្រាក់ចំនួនប្រាំសែនរៀលវិញមកជួលអោយកម្មករសំរាប់ប្រមូលនិងសំអាតក្នុងនិងក្រៅបរិវេណផ្សា ដោយចំណាយអស់ មួយលានប្រាំបីសែនរៀល។

បើគិតទៅក្រុមហុ៑ន គីម ជ្រានៅជំពាក់ក្រុមហុ៑នហេងដារ៉ាក្នុងទឹកប្រាក់ចំនួនមួយលានបីសែនរៀល(1300000រៀល)ឯណោះ។

ក្នុងព្រឹកថ្ងៃដដែលនេះដែរ គេក៍ឃើញវត្តមានអាជ្ញាធ័រមូលដ្ធានកងកម្លាំងប្រដាប់អាវុធ ដែលដឹកនាំដោយ លោក ផន សុផៃ នាយការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ធាននគរបាលខេត្តរតនគិរី បានចុះទៅសម្របសម្រួលនិងធ្វើចរាចរណ៍កុំអោយមានការធ្វើអំពើហិង្សា និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណ: លោកបន្តថា ការសម្របសម្រួលនេះលុះត្រាតែមាន បញ្ជាពីអាជ្ញាធ័រ ខេត្តទើបអាចទប់ស្កាត់បាន ។

គួរបញ្ចាក់ផងដែរថា អ្នកវិនិយោគផ្សា និង ក្រុមហ៑ុន គីម ជ្រា វិវាទគ្នាក្លាយ ជាជម្ងឺដ៍ រាំរ៉ៃជាយូរឆ្នាំមកហើយ ជាពិសេស លោកជា គួង អោយបុគ្គលឹករបស់ខ្លួន ដើរយក ផាសុី ពីអាជីវករលក់ដូរក្នុងផ្សាជារៀងរាល់ថ្ងៃផ្ទុយពីសៀវភៅបន្ទុក ធ្វើអោយអាជ្ញាធ័រខេត្ត ឈឺក្បាលដោយសារ លោក ជា គួង ៕ វុទ្ធឦសាន

1484803737241 ee 1484803806693 1484803832971


ចែករំលែក៖