ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់បានសម្លាប់ខ្លួនឯង ដោយចងកនៅជាប់ចេតិយវត្តអង្គតាមិញបង្កអោយមានការភ្ញាក់ផ្អើល ។
កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តអង្គតាមិញ ភូមិគោកចំបក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសខាងលើមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ជាសន្តិសុខមិនដឹងថា ក្រុមហុនអ្វីនោះទេ ហើយកាលពីយប់ថ្ងៃទី១៨មករាគេបានឃើញជនរងគ្រោះបានដើរឆ្លេឆ្លាទៅវិញទៅមកនៅក្បែរកន្លែងកើតហេតុដោយមិនដឹងមានរឿងអ្វីនោះទេ ហើយស្រាប់តែព្រឹកឡើង មានប្រជាពលរដ្ឋផ្សេងទៀតបានដើរមកក្បែរម្តុំកន្លែងកើតហេតុ ក៏ប្រទះឃើញសាកសពចងកជាប់និងចេតិយស្លាប់តែម្តង។
ក្រោយពេលកើតហេតុបានមកពិនិត្យកោសល្យវិច័យដើម្បីអោយដឹងថា ជារឿងចងកពិត ឬយ៉ាងណា ហើយកំពុងស្វែងរកគ្រួសារសពផងដែរ ៕ សុខាសែនជ័យ