ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីអ្នករើសអេតចាយលួចដែកត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ហេតុតែជីវភាពក្រីក្រស្ត្រីមេម៉ាយវ័យក្មេងបានរើសយករបររើសអេតចាយដើម្បីចិញ្ចឹមកូនតូចនិងម្តាយជរាមានជំងឺទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយចោទថា ជាចោរលួចដែកហើយកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើចាត់ការបន្ត។

ការឃាត់ខ្លួននេះធ្វើឡើង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១និង៣០នាទី ស្នាក់នៅភូមិពាមអន្ទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាលបានប្រាប់ឲ្យដឹងថា ដើមបណ្តឹងក្នុងរឿងនេះឈ្មោះ ជៀន គិនយ៉ូ ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនឃុនយ៉ា រស់នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ រីឯស្ត្រីជាប់ចោទឈ្មោះ នី សុខ អាយុ២៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យត្រូវរងពាក្យបណ្តឹងចោទថា

បានចូលលួចកាត់ដែកនៅក្នុងក្រុមហ៊ុនរបស់ខ្លួនដែលមានទីតាំងនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លុះក្រោយទទួលបានពាក្យបណ្តឹងសមត្ថកិច្ច ក៏បានកោះហៅស្ត្រីជាប់ចោទឈ្មោះ នី សុខ មកសាកសួររួចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការបន្ត។ ករណីខាងលើនេះសមត្ថកិច្ចបានដកហូតសម្ភារម៉ូតូ១គ្រឿងម៉ាកស្មាក់រេវ៉ូ ពណ៌ខ្មៅ សណ្តោងរឺុម៉ក និងមានដែកនៅក្នុងរទេះផង។

ស្ត្រីសង្ស័យបានប្រាប់នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ថា នាងមិនបានលួចដែករបស់គេដូចការចោទប្រកាន់ឡើយ ហើយរបាយការណ៍របស់សមត្ថកិច្ចសុទ្ធតែនគរបាលជាអ្នកសរសេហើយបង្ខំអោយនាងផ្តិតមេដៃលើចម្លើយដែលគេសរសេទុកជាមុនដោយដាក់ថានាងពិតជាបានប្រព្រឹត្តមែន។ ស្ត្រីជាប់ចោទបន្តថា នាងគ្រាន់តែទៅក្បែរនោះតែមិនមែនចូលទៅលួចកាត់ដែកដូចក្នុងរបាយការណ៍នគរបាលឡើយ។ នាងថាបើចោទអុីចឹងយកម្តាយកូនរបស់នាងទៅដាក់គុកទាំងអស់តែម្តងទៅ ព្រោះពួកគេរស់នៅសព្វថ្ងៃម្តាយនិងកូនរំពឹងលើនាងតែម្នាក់គាត់ដើររើសអេតចាយលក់ទិញអង្គចិញ្ចឹមជីវិត៕ សេនាសិក្ត័

ាសេ


ចែករំលែក៖