ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ សហការជាមួយអន្តរាគមន៍ បង្ក្រាបករណីជួញដូរឃាត់ជនសង្ស័យ២នាក់ ថ្នាំញៀន២កញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន២កញ្ចប់ធំ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាប និងឃាត់ខ្លួននៅវេលាម៉ោង២២និង៤០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ ទី១ឈ្មោះ ហង្ស សុភណ្ឌ័ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បកប្រែចិនរោងចក្របង្គោលភ្លើង ភូមិព្រៃល្ង ស្នាក់នៅផ្ទះក្នុងបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ ទី២ ឈ្មោះ វ៉ាន់ សុខចាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរផ្សារដែក ស្នាក់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

វត្ថុតាងចាប់យកម្សៅសក្រាមជាសារធាតុញៀន ម៉ាទឹកកចំនួន២កញ្ចប់ធំ លុយដុល្លារក្លែងក្លាយ៥០ដុល្លារ២សន្លឹក ទូរស័ព្ទ៣គ្រឿង និងឧបករណ៍សំរាប់វិចខ្ចប់ រួមនឹងម៉ូតូរបស់ជនសង្ស័យមួយគ្រឿងម៉ាក និច ពណ៌ក្រហម លាយខ្មៅ ពាក់ស្លាកលេខ PPGC-1802 ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងព្រហ្មទណ្ឌខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌ បានស្រាវជ្រាវមុខសញ្ញាខាងលើ រហូតឈានដល់ការឃាត់ខ្លួនជាក់ស្តែង នៅពេលដែលជនសង្ស័យកំពុងជិះម៉ូតូយកថ្នាំញៀនទៅចែកចាយ ភ្លាមនោះកម្លាំងបានឃើញជនសង្ស័យបានដេញឃាត់បានតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងបញ្ជូនខ្លួនមកកាន់ផ្នែកព្រហ្មទណ្ឌខណ្សាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ

d 1 d2


ចែករំលែក៖