ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់ផឹកស្រាលើសលប់ពេកបណ្តាលឲ្យគាំងបេះ​ដូងស្ទះដង្ហើមស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ របាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានអោយដឹងថា៖ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៧និង៤៥នាទី ផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលក្រុង បានទទួលព័ត៌មានថា មានបុរសជនបរទេស១នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ។

សពឈ្មោះ ZHOU ZHENHUAN ភេទប្រុស កើតថ្ងៃទី27-09-1983 ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ LEXUS ស្ថិតនៅក្រុម 27 ភូមិ 3 សង្កាត់ 3 ក្រុង-ខេត្តព្រះសីហនុ កាន់លិខិត្តឆ្លងដែនលេខ E 77640777 សុពលភាព ថ្ងៃទី 27-03-2026 មានទិដ្ឋាការលេខ EI 00950194 សុពលភាព ថ្ងៃទី 04-05-2017 ។

សាក្សីម្នាក់ ឈ្មោះ សុខ លី ជនជាតិខ្មែរ មុខរបរជាអ្នកបកប្រែភាសាចិន បានឲ្យដឹងថា៖ នៅយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ក្រុមហ៊ុន បានធ្វើពិធីជប់លៀងឲ្យបុគ្គលិក នៅក្រុមហ៊ុន ពេលនោះ ជនរងគ្រោះក៏បានចូលរួមក្នុងកម្មវិធីនោះដែរ នឹងបានហូបស្រា ( ស្រាក្រហម និងស្រាបៀរ ) អស់ជាច្រើន ដោយមានអាការៈស្រវឹងខ្លាំង ម៉ោងប្រហែលជា២២ ទៅ២៣ គាត់ក៏បានចេញពីពិធីទៅបន្ទប់ស្នាក់នៅ រហូតដល់ម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ មិត្តភក្តិរួមការងារត្រឡប់ទៅបន្ទប់ស្នាក់នៅវិញ បានឃើញជនរងគ្រោះ មានសភាព ស្ទះដង្ហើម ក៏បាននាំគ្នាជួយធ្វើចលនាបេះដូង ហើយដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ដើម្បីសង្រ្គោះបន្ទាន់ តែមិនទាន់ដឹកមកដល់ផង ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង ។

តាមការពិនិត្យ និងការធ្វើកោសល្យវិច័យជំហ៊ានដំបូង របស់កម្លាំងជំនាញ និង លោក វេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធាន មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ជនរងគ្រោះ ស្លាប់ដោយ គាំងបេះដូង ( ហូបស្រាច្រើនពេក ) ៕ ឆ្លាម សមុទ្រ

unnamed (1) unnamed (2) copy unnamed copy


ចែករំលែក៖