ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋជាច្រើននាក់បានលើកគ្នាទៅហាមឃាត់សំណង់ មួយសាងសង់របងថ្ម មានទីតាំងនៅភូមិ តាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្ត កណ្តាលបានរំលោភយកដីចំណីទន្លេរាប់ ពាន់ម៉ែត្រការ៉េ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។
តាមការឲ្យដឹងពីជាងសំណង់បានប្រាប់ ថា ម្ចាស់ដីជាមន្រ្តីជាន់ខ្ពស់ម្នាក់នៅសាលា ដំបូងខេត្តត្បូងឃ្មុំ ។ ពាក់ព័ន្ធនឹងការសាងសង់របងថ្មរំលោភដីទន្លេខាងលើប្រជា ពលរដ្ឋ មូលដ្ឋានធ្លាប់បានដាក់ពាក្យបណ្តឹង ចាប់ពីថ្នាក់ភូមិរហូតទៅដល់ អាជ្ញាធរស្រុក រួចមក ហើយអាជ្ញាធរក៏បានចេញលិខិត ហាមឃាត់ដែរ ប៉ុន្តែក្រុមជាងនៅតែលួចធ្វើរបងថ្មនោះទៀត ទើបប្រជាពលរដ្ឋចបានឃាត់មេជាងយកទៅសាកសួរ និងធ្វើកិច្ចសន្យា ហើយមេជាងនោះបានឆ្លើយថា របងនេះមានម្ចាស់ជាមន្រ្តីតុលាការ ជាអ្នកជួលគាត់ឲ្យមកធ្វើដើម្បីព័ទ្ធដី ។
មន្ត្រីនគរបាលមូលដ្ឋានបានធ្វើកិច្ច សន្យាឲ្យមេជាងនោះ បញ្ឈប់សកម្មភាពសាងសង់់របងថ្មរំលោភយកចំណីទន្លេ សាធារណៈបន្តទៀត ។ រីឯអាជ្ញាធរស្រុក ពញាឮបានចេញលិខិតបម្រាមឲ្យបញ្ឈប់ សកម្មភាព និងឲ្យជាងរុះរើយកសម្ភារចេញ តែបានតែមួយថ្ងៃទៅពីរថ្ងៃក្រោយក្រុមជាងបានហែកលិខិតបម្រាមនោះចោល ហើយបន្តសាងសង់ដដែរ ។
ប្រជាពលរដ្ឋបានបន្តថា ទោះបីអាជ្ញា ធរភូមិ ឃុំ ស្រុក បានចេញលិខិតហាមឃាត់ យ៉ាងណាក៏ដោយ ក៏អ្នករំលោភដីនេះ នៅតែបន្តជួលជាងសំណង់ធ្វើជាបន្តបន្ទាប់ ។ ម្យ៉ាងវិញទៀត ដីនេះជាដីចំណីទន្លេរបស់ រដ្ឋអ្នកណាក៏មិនអាចយកបានដែរ ។
បុរសម្នាក់ដែលបានដឹងសាច់រឿង បានឆ្លើយតបថាតាមពិតមិនជាប់ពាក់ព័ន្ធជា មួយមន្រ្តីតុលាការខេត្តត្បូងឃ្មុំនោះទេ គឺជារឿងរបស់ម្ចាស់ដី ព្រោះដីនេះមិនទាន់ក្លាយជាកម្មសិទ្ធិស្របច្បាប់របស់មន្ត្រី តុលាការខេត្តត្បូងឃ្មុំនោះឡើយ ទាល់តែធ្វើ របងត្រឹមត្រូវនិងមានច្បាប់ត្រឹមត្រូវទើប ទិញបាន ប៉ុន្តែបែរជាជាងសំណង់ឆ្លើយថា ដីរបស់មន្រ្តីតុលាការទៅវិញ ៕ ហេង នរិន្ទ្រ