ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ជិត៤០គ្រួសារបានផ្ទុះការតវ៉ាសាជាថ្មី ក្រោយពីដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ ដែនដី ដោយស្នើឲ្យអាជ្ញាធរចាត់វិធានការ ជាបន្ទាន់ លើបុគ្គល២គ្រួសារធ្វើឲ្យរាំងស្ទះដល់ការស្ថាបនាផ្លូវបេតុងចូលភូមិប្រវែង ជិត៤០០ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍ ឃុំ- សង្កាត់ សហការជាមួយប្រជាពលរដ្ឋ ។
លោក អ៊ី សុគា តំណាងឲ្យប្រជាពល រដ្ឋ៣៩គ្រួសារបានគូសបញ្ជាក់ថា អ្វីដែល ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ និងផ្ទុះ ការតវ៉ានេះ គឺដោយសារបុគ្គលចំនួន២ គ្រួ សារបានសាងសង់របងរំលោភយកដីផ្លូវធ្វើជាកម្មសិទ្ធិហើយមិនព្រមវាយរបងចេញ បើទោះបីជាក្រុមប្រជាពលរដ្ឋជាច្រើន គ្រួ សារបានវាយរបងចេញរួចរាល់ហើយយ៉ាងណាដោយ ។ បញ្ហានេះ ហើយទើបធ្វើឲ្យ ពួកគាត់សម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅ អាជ្ញាធរដែនដីថ្នាក់ សង្កាត់ ក្រុង ដោះ ស្រាយជូនពួកគាត់ ។
លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ បានអះអាងថា ចំពោះការធ្វើឲ្យរាំងស្ទះរបស់បុគ្គលទាំងពីរខាងលើលោកនឹងធ្វើរបាយការណ៍ជូនលោកអភិបាលក្រុង វាយកម្ទេច ចោលនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើបុគ្គលទាំងពីរមិនព្រមវាយកម្ទេចចោលដោយ ខ្លួនឯង ៕ ឆ្លាមសមុទ្រ