ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងប្រជុំបូកសរុបការងារប្រចាំ ខែមករា ឆ្នាំ២០១៧

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋានគរបាលខេត្តពោធិ៍សាត់ចំនួន 6រូប ត្រូវបានផ្ទេរភារកិច្ច និងតែតាំងមុខតំណែង ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ប្រចាំ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ ដោយអញ្ជើញចូលរួមស្នងការរង នាយ នាយរងការយាល័យ នាយ នាយផ្នែក អធិការ អធិការរង នាយ នាយរងប៉ុស្តិ៍ និងមន្រ្តីជាច្រើនរូបផងដែរ។

ពិធីនេះ អនុវត្តន៍ឡើងនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

គណៈអធិបតីផ្លែងថា មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទាំង ៥រូប ត្រូវប្រកាសស្តីពី ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង សេចក្តីសម្រេច នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ១ លោក វរសេនីយ៍ទោ មាស ម៉ុល អត្តលេខ ០៨១៥៨ នាយរងការិយាល័យ ជានាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់។ ២ លោក វរសេនីយ៍ទោ ឈន រិទ្ធិ អត្តលេខ ០១៦១០ ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ជានាយរងការិយាល័យភស្តុភា។ ៣ លោក វរសេនីយ៍ត្រី យឹម ស៊ាងហៃ អត្តលេខ ០៥៥៣២ អធិការរង ជាអធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។ ៤ លោក អនុសេនីយ៍ឯក យស សុវណ្ណ អត្តលេខ ២១៣២៦ នាយផ្នែកបទឧក្រិដ្ឋ ជានាយរងនគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់។ ៥ លោក ស្រីអនុសេនីយ៍ឯក ប៉ាវ វណ្ណៈ អត្តលេខ ២១៥៤៦ នាយរងបេឡានាយផ្នែកបេឡា ជានាយរងការិយាល័យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ៦ លោក អនុសេនីយ៍ឯក ចៀប អេត អត្តលេខ ១៩៧២១ នាយផ្នែកសេនាធិការ ជាអធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។

គណៈអធិបតីមានប្រសាសន៍បន្តថា នេះជារឿងធម៌ដាការផ្ទេរភារកិច្ចក្នុងនាមជានគរបាលជាតិ ហើយក្នុងនាមខ្លួនជាមន្រ្តីនគរបាលជាតិ ត្រូវតែចេះកិច្ចសហការគ្នាផ្នែកផ្ទៃក្នុង ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋបម្រើរាស្រ្តអស់លទ្ធភាព ក្នុងនាមមន្រ្តីរាជការបម្រើជាតិមាតុភូមិ ដើម្បីភូមិ-ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយក្នុងនោះមន្រ្តីដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងមុខតំណែ ឡើងមានមតិប្តេចញ្ញាចិត្តដើម្បីដឹកនាំ និងអនុវត្តន៍ការងារបន្ត។

ក្នុងនោះមានការរាយការណ៍អំពីលទ្ធផលការងារបូកសរបប្រចាំ ខែមករា ឆ្នាំ២០១៧នោះដែរ៕ ប៉ឹម ពិន

abe (7) abe abe (1) abe (2) abe (3) abe (4) abe (5) abe (6)


ចែករំលែក៖