ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើល ដល់អ្នកភូមិចោមរោមមើលយ៉ាងច្រើន កកុញខណៈប្រទះឃើញបុរសចំណាស់ ម្នាក់ចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៧ ស្ថិតក្នុងភូមិសេកជ្រំ ឃុំស្វាយតា យាន ស្រុកកំពង់រោទ៏។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសដែលស្លាប់មានឈ្មោះ ជា វឿន អាយុ៥៦ឆ្នាំ នៅភូមិសេកជ្រុំ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ។
តាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើមានជម្ងឺរាំរៃយូរឆ្នាំមកហើយខណៈ ព្យាបាលមិនជាសះស្បើយដោយក្រុម គ្រួសារខាងលើមានជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាច។ មុនកើតហេតុក្មេងឃ្វាលក្របីបានដើរកាត់ព្រៃដើម្បីព្រលែងក្របីឲ្យវាស៊ីស្មៅស្រាប់តែប្រទះឃើញបុរសខាងលើ ចងករស្លាប់បាត់ទៅហើយ។
ក្រោយពីមានសេចក្ដីរាយការណ៏ថា មានមនុស្សស្លាប់សមត្ថកិច្ចក៏ដូចជានគរបាលជំនាញនិងគ្រូពេទ្យបានមកពិនិត្យសាកសពឃើញថា បុរសខាងលើនេះបានយកខ្សែចងសត្វគោមកចងផ្អឹបនិងដើមឈើរដោយពិនិត្យស្នាកស្នាមមិនមានអ្វីជាអំពើឃាតកម្មអ្វីនោះទេ។
ក្រោយពីសមត្ថកិច្ចជំនាញស្រុកនិង ប៉ុស្តិ៍បានចុះទៅត្រួតពិនិត្យធ្វើកំណត់ហេតុ រួចប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន