ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រី លី ធុជ ចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន៦ឃុំ នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ លោកទេសរដ្ឋមន្ត្រី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះពង្រឹងមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងណែនាំបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ ប្រធានសាខាបក្សភូមិ ដែលបានអញ្ជើញមកពី៦ឃុំ ក្នុងស្រុកលំផាត់ ខេត្តរតនគិរីចំនួន១២០នាក់។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្ស លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំរើប្រជាពលរដ្ឋនាពេលកន្លងមកនេះ ហើយលោកបានស្នើសុំអោយសមាជិក សមាជិកា ជាពិសេសបេក្ខភាពឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់ ទាំងអស់ត្រូវបន្តធ្វើអំពើល្អចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់ផ្ទះ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់។

កុំធ្វើដូចគណបក្សប្រឆាំង ដែលចាំតែទៅនិយាយកុហកបោកប្រាស់ប្រជាជននៅថ្ងៃបោះឆ្នោត សន្យាធ្វើនេះ សន្យាឲ្យនោះ ដោយអ្នកទៅសន្យាឲ្យគេនោះខ្លួនឯងមិនមានអ្វីទាំងអស់ ។

លោកបានរំលឹកដាស់តឿនដល់សមាជិកសមាជិការទាំងអស់ត្រូវបន្តខិតខំបំរើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរថែមទៀត ជាពិសេសត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាសំណើ និងសំណូមពររបស់ពួកគាត់ឲ្យបានទាន់ពេលវេលា។

ប្រសិនបើមិនអាចដោះស្រាយបានទេ ត្រូវរាយការណ៍ជូនថ្នាក់លើជួយរកមធ្យោបាយដោះស្រាយ ជូនពួកកាត់ឲ្យបានមិនត្រូវទុកសំណើរបស់ពួកគាត់ចោលឡើយ។

ជាចុងបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានជម្រាបដល់សមាជិក សមាជិកា ត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងអំពីសមិទ្ធិផលធំៗ ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក ដូចជា៖ ការនាំមកនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍ ការរំដោះប្រជាជនចេញពីរបបខ្មៅងងឹតប៉ុលពត ការដឹកនាំប្រទេសពីបាតដៃទទេ(ហ៊ុំព័ន្ធសេដ្ឋកិច្ច) ធ្វើឲ្យប្រទេសកម្ពុជាមានមុខមាត់ក្នុងឆាកអន្តរជាតិ ធ្វើឲ្យប្រទេសកម្ពុជាមានអធិបតេយ្យភាព ៕ វុទ្ធឦសាន

bce (5) bce bce (1) bce (2) bce (3) bce (4)


ចែករំលែក៖