ព័ត៌មានទាន់ហេតុការណ៍៖

កម្មករលាយស៊ីម៉ង់ត៍ចាក់បេតុងម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈបូមចាក់ធ្នឹមផ្ទះហើយប៉ះខ្សែកាប

ចែករំលែក៖

 

ភ្នំពេញ៖ បុរសជាកម្មករលាយបេតុងម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈបើកទាញទុយយោដែកយកស៊ីម៉ង់ត៍មកចាក់ធ្នឹមសាងសង់ផ្ទះដោយប៉ះនឹងខ្សែរកាប កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅផ្លូវទំនប់កប់ស្រូវ ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជន រង គ្រោះ ដែល ស្លាប់ ឈ្មោះ ហ៊ិ ន សា វី អាយុ ២៤ ឆ្នាំ (ឆេះចង់ឆ្អិនខ្លួន) ជា កម្មករ លាយ បេតុង ជិះ តាម ឡាន មានស្រុក កំណើត នៅ ខេត្តតាកែវ និង អ្នក រង របួស មិន ត្រូវបាន អត្តសញ្ញាណ ទេ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុន ពេល កើតហេតុ ជន រង គ្រោះ ទាំង ២ នាក់ ជាកម្មករនោះ បាន ជិះ តាម រថយន្ត បូម បេតុង ស៊ីម៉ង់ត៍ មាន ពាក់ ស្លាក លេខ ភ្នំពេញ 5A-1154 ។ លុះ មក ដល់ កន្លែង ដែល ជា សំណង់ផ្ទះ ល្វែង នោះ ក៏ បាន រៀបចំ ត ទុយោ ដែក បូម បេតុង ដាក់ កន្លែង សាងសង់ នោះ ទើប តែ បូម បាន ម្តង ស្រាប់តែ ទុយយោ ដែក ប៉ះ ជាមួយ ខ្សែកាប ក៏ បណ្តាល ឱ្យ ផ្ទុះ ឆក់ និង ឆាប ឆេះ ខ្លួន ជន រង គ្រោះតែម្តង ។

ក្រោយពេលកើតហេតុជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកសពត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖