ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល១សប្តាហ៍កម្លាំងចម្រុះរកឃើញរថយន្តអត់បង់ពន្ធផ្លូវជាង១០គ្រឿង

ចែករំលែក៖

ភ្នំពេញ:រថយន្តអត់បង់ពន្ធផ្លូវជាង១០គ្រឿងត្រូវបានកម្លាំងចម្រុះរកឃើញកំពុងធ្វើចរាចរលើផ្លូវជាតិមានទាំងប្រភេទរថយន្តដឹកទំនិញ រថយន្តដឹកអ្នកដំណើរ រថយន្តទេសចរណ៍ រថយន្តពាក់ស្លាកលេខខ.ម ហើយត្រូវបានសមត្ថកិច្ចពន្ធចាប់អោយបង់ពន្ធផ្លូវគុណទ្វេដងទៅតាមចំនួនឆ្នាំដែលម្ចាស់រថយន្តមិនបានបង់ផ្លូវ ។

ជាក់ស្តែងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ កម្លាំងចម្រុះដឹកនាំដោយសមត្ថកិច្ចពន្ធដាខណ្ឌមាន ជ័យ បានដាក់គោលដៅត្រួតពិនិត្យរថយន្តដែលមិនបានបង់ពន្ធផ្លូវនៅលើផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានរកឃើញរថយន្តសេរីទំនើប១គ្រឿង អត់បង់ពន្ធផ្លូវតាំងពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ , រថយន្តដឹកដីពាក់ស្លាកលេខខ.ម ២គ្រឿង និងរថយន្តដឹកកម្មកររោងចក្រ១គ្រឿង ។

មន្ត្រីពន្ធដាខណ្ឌមានជ័យដែលដឹកនាំកម្លាំងចុះត្រួតពិនិត្យរថយន្តមិនបង់ពន្ធផ្លូវបានប្រាប់ថា ចាប់តាំងអគ្គនាយកដ្ឋានពន្ធដា ប្រកាសបញ្ចប់ឱសាន្តវាទនៃការបង់ពន្ធផ្លូវឆ្នាំ២០១៦ រួចមក សមត្ថកិច្ចពន្ធដាខណ្ឌបានបើកយុទ្ធនាការត្រួតពិនិត្យរថយន្តគ្រប់ប្រភេទដែលអត់បង់ពន្ធផ្លូវ ។ ជាលទ្ធផលរយៈពេល១សប្តាហ៍កម្លាំងចម្រុះរកឃើញរថយន្តអត់បង់ពន្ធផ្លូវជាង១០គ្រឿង ហើយត្រូវបានចាប់ទុកអោយម្ចាស់រថយន្តចូលខ្លូនទៅបង់ពន្ធតាមច្បាប់ទើបអនុញ្ញាតិអោយធ្វ់ចរាចរ ។ ការបង់ពន្ធនេះ ត្រូវតែពិន័យទៅតាមគោលការច្បាប់មិនអនុគ្រោះឡើយ បើអត់បានបង់ពន្ធ១ឆ្នាំត្រូវតែគុណនឹងពីទៅតាមចំនួនទឹកប្រាក់ដែលត្រូវបង បើអត់បានបង់២ឆ្នាំត្រូវតែគុណនឹងបួន ដោយគ្មានការលើកលែងនោះឡើយ ។

មន្ត្រីពន្ធដាបានបន្តថា ដូចជានៅព្រឹកថ្ងៃទី៣១ ខែមករា នេះ សមត្ថកិច្ចបានរងឃើញរថយន្តសេរីទំនើបមួយគ្រឿងបើកបរដោយជនជាតិជប៉ុន អត់បានបង់ពន្ធ២ឆ្នាំមកហើយតាំងពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដូច្នេះតាមគោលការច្បាប់ត្រពិន័យគុណនិង៤ ស្មើនិងថវិការដែលត្រូវបង់ពន្ធជិត១០លានរៀល ដោយឡែករថយន្តដឹកដី២គ្រឿងដែលពាក់ស្លាកលេខខ.ម តម្រូវអោយម្ចាស់រថយន្តយកឯកសារមកបង្ហាញសមត្ថកិច្ចបើពិនិត្យឃើញថាចុះបញ្ជីររបស់ក្រសួងការពារជាតិគឺអនុញ្ញាតិអោយធ្វើចរាចរ តែបើជារបស់ក្រុមហ៊ុនឬរបស់បុគ្គលដែលធ្វើការមន្ត្រីយោធាហើយយកស្លាកលេខយោធាមកបំពាក់លើរថយន្តត្រូវតែបង់ពន្ធផ្លូវដូចគ្នា គឺបង់ពិន័យគុណទ្វេដងគិតទៅតាមចំនួនឆ្នាំដែម្ចាស់រថយន្តមិនបានបង់ពន្ធផ្លូវកន្លងមក ហើយទឹកប្រាក់ដែលបានមកពីការពិន័យមិនមែនចូលក្នុងហោប៉ៅរបស់មន្ត្រីពន្ធដានោះឡើយគឺបញ្ចូលទៅក្នុងថវិការរបស់រដ្ឋ ៕ សណ្តោស

aew


ចែករំលែក៖