ភ្នំពេញ ៖ មានអគ្គិភ័យឆាបឆេះផ្ទះ សុីន ឌី សំអាងការ និងកាត់សក់ នៅជាបានឆាបឆេះបង្ករអោយប្រជាពលរដ្ឋនាំយកបំពុងតពន្លត់អគ្គីភ័យយកមកបាញ់នៅតែមិនរលត់ទៀតក៏ទាក់ទនង់ទៅសមត្ថកិច្ចមកជួយអន្តរាគមន៍ផង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះ សុីន ឌី សំអាងការ និងកាត់សក់ តាមបណ្ដោយផ្លូវលេខ៥៧សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលមានគ្រេាះអគ្គីភ័យឆាបឆេះ គឺដំបូងឡើយ គេសង្គេតឃើញមានផ្សែខ្មួរខ្មាញ់ហុយចេញពីផ្ទះ សុីន ឌី សំអាងការ និងកាត់សក់ បន្ទាប់ពីមានផ្សែងហុយចេញមកខ្មួរខ្មាញ់ហើយនេាះ លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ។
ភ្លាមៗនោះផងដែរប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍ជាច្រើនគ្រឿង ចុះអន្តរាគមន៍ដល់ទីតាំងខាងលើបាញ់ទឹកពន្លត់ភ្លើង ទប់ស្កាត់កំុមានការឆាបឆេះរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋដទៃទៀត ។ ប៉ុន្តែទេាះជាយ៉ាងណាមិញ មានការពិបាកបន្តិច ដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យ ទើបអគ្គិភ័យឆាប់ឆេះរងការខូចខាត់ទ្រព្យមួយចំនួនតូច។
សូមបញ្ជាក់ផងដែលមូលហេតុនៃគ្រោះអគ្គិភ័យនេះគឺដើមចេញមកពី ឆ្លងចរន្តភ្លើង។ រហូតមកដល់ថ្ងៃដដែលមោ៉ង១រសៀល ទើបអាចពន្លត់អណ្តាតភ្លើងអោយរលត់សូន្យសុងទៅវិញបាន និងប្រើប្រាស់រថយន្តតពន្លត់អគ្គីភ័យអស់៧គ្រឿងផងដែរ ៕ សរស្មី