ព័ត៌មានទាន់ហេតុការណ៍៖

លេងល្បែងជល់មាន់ចាញ់អស់ប្រាក់ច្រើនពេកបែកគំនិតបោកលុយក្រុមហ៊ុនជាង៨០០០ដុល្លារ

ចែករំលែក៖

ពេញ៖ បញ្ហាល្បែងស៊ីសងនេះហើយដែលធ្វើអោយបុគ្គលិកក្រុមហ៊ុនម្នាក់សហធនហ្វាយនែន បានបែកគំនិតកិបកេងយកលុយក្រុមហ៊ុនទៅលេងល្បែងស៊ីសង(ជល់មាន់)ចាញ់អស់ប្រាក់ជាច្រើនជាង៨០០០ដុល្លាអាមេរិកហើយត្រូវតំណាងក្រុមហ៊ុនចាប់ឃាត់ខ្លួនយកមកប្រគល់អោយសមត្ថកិច្ច កាលពីម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ២០១៧ នៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ ង៉ែត រស្មី អាយុ៤២ឆ្នាំមុខរបរបុគ្គលិកឥណទានក្រុមហ៊ុនសហធនហ្វាយនែន ស្នាក់ផ្ទះលេខ២៣ផ្លូវ៣៧១នៅ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិគោកដូង ឃុំពេជ្រសារ ស្រុកកោះអណ្តែត។ ចំណែកដើមបណ្តឹងឈ្មោះ ស៊ុន សង្វាត អាយុ៤២ឆ្នាំ មុខរបរអនុប្រធានចាត់ការទូទៅ ស្នាក់ផ្ទះលេខ២៣ ផ្លូវ៣៧១ នៅភូមិ ត្រពាំង ឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមបណ្តឹងរបស់តំណាងក្រុមហ៊ុនបានប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃ១៨ ខែមករា ឆ្នាំ២០១៧ ម៉ោងប្រហែល១៤ មុនឃាត់ខ្លួនឈ្មោះ ង៉ែត រស្មី ដែលជាបុគ្គលិកសហធនហ្វាយនែនបានមកបើកលុយពីក្រុមហ៊ុនដោយប្រាប់ថា អតិជនខ្ចី ដោយយកឈ្មោះគាត់មកដាក់រហូត (ប្តូឈ្មោះអ្នកដទៃ ប៉ុន្តែជាមនុស្សតែម្នាក់ដោយក្លែងបន្លំឯកសារ) ដែលមានទឹកលុយ(៨៥៣០ដុល្លារ)ពេលក្រោយមកក្រុមហ៊ុនស៊ើបដឹងថា បុគ្គលិកខាងលើជាជនបោកប្រាស់ ក៏ចាប់ឃាត់ខ្លួនយកមកអោយសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ចំនួនលុយខាងលើពិតជាបានឆបោកពីក្រុមហ៊ុនពិតប្រាកដមែនដោយបានខ្ចីបន្តរបន្ទាប់តាំពីខែមេសា ឆ្នាំ២០១៦មកម្ល៉េះ ហើយចុងក្រោយដោយសារការប្រាក់ និងដើមចេះតែកើតឡើង ខ្លួនមិនមានលទ្ធភាព សងក៏សារភាពប្រាប់ក្រុមហ៊ុនដោយខ្លួនឯងតែម្តង ចំពោះលុយខាងលើវិញ គឺខ្លួនបានយកទៅលេងល្បែងចាញមអស់ទៅហើយ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត ៕ តុង សីហា

ew (2) ew ew (1)


ចែករំលែក៖