ខេត្តបន្ទាយមានជ័យ៖ កម្ពុជា -ថៃបានឯកភាពគ្នា ទៅលើការយោគយល់ ទៅវិញទៅមក បើពលរដ្ឋខ្មែរ រឺពលរដ្ឋថៃចូលឆ្លងដែនប្រព្រឹត្តបទល្មើសខុសច្បាប់ក្នុងទឹកនៅនៃប្រទេសទាំង២ មិនត្រូវធ្វើការបាញ់សម្លាប់ អនុវត្ត ក្រៅប្រព័ន្ធច្បាប់នោះឡើយ ពោលគឺខិតខំព្យាយាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាជំរើសប្រសើរបំផុត។
ការឯកភាពគ្នារវាងភាគីកម្ពុជា- ថៃនៅក្នុងឱកាសនៃកិច្ចប្រជុំពិភាក្សាពង្រឹងសាមគ្គឺភាពរវាង អាជ្ញាធរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរស្រុកអារញ្ញាខេត្តស្រះកែវ ដែលជាស្រុកក្រុងជាប់ព្រំដែននិងគ្នានិងមានប្រជាជនខ្មែរថៃក្នុងមួយថ្ងៃៗ មានការទំនាក់ទំនងចេញចូលទៅវិញទៅមក ក្នុងការប្រកបមុខ និងការធ្វើជំនួញជាដើមនោះ។
កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដឹកនាំប្រធាននៃកិច្ចប្រជុំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត ចំណែកភាគីថៃ ដោយលោកសាវណិត សុរិយាកុន ណាអាយុទ្ធយ៉ា អភិបាលស្រុកអារញ្ញ។
កិច្ចប្រជុំពិភាក្សារវាងភាគីនៃអាជ្ញាធរស្រុកក្រុងទាំង២បានឯកភាពគ្នាលើចំណុចខាងលើត្រូវគេមើលឃើញថាកន្លមក ភាគីថៃមិនបានអនុវត្តត្រឹមត្រូវទៅតាមអ្វីដែលជាខ្លឹមនៃកិច្ចប្រជុំនោះទេ មានពលករខ្មែរដែលឆ្លងដែនទៅកាប់ឈើខុសច្បាប់ក្នុងដីថៃរឺទៅប្រព្រឹត្តបទល្មើសខុសច្បាប់មូយយចំនួនទៀត ត្រូបានទាហានថៃរងការបាញ់សម្លាប់ និងបាញ់ឱ្យរងរបួសជាបន្តបន្ទាប់ ។
ភាគីថៃគេតែងសង្កេតឃើញការនិយាយនៅក្នុងកិច្ចប្រជុំមានការឯកភាពថាមិនបាញ់សម្លាប់ពលករខ្មែរប្រព្រឹត្តបទល្មើសខុសច្បាប់នៅក្នុងដីថៃប៉ុន្តែនៅពេលភាគីថៃយកទៅអនុវត្តនោះវិញមិនដូចទៅនឹងអ្វីដែលភាគីថៃនិយាយក្នុងកិច្ចប្រជុំមួយភាគីកម្ពុជាទៅលើចំណុចនេះឡើយ។ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ចូលប្រព្រឹត្តបទល្មើសក្នុងដីនៅតែប្រឈមរងគ្រោះដោយការបាញ់សម្លាប់ និងបាញ់ឱ្យរងរបួសពីសំណាក់ទាហានថៃជាដដែល។
ចំណុចបញ្ហានេះកន្លមកបានជជែកពិភាក្សាជាច្រើនដងមកហើយរវាងភាគីទាំងពីរលើការឯកភាពគ្នា ថាមិនបាញ់សម្លាប់ពលរដ្ឋនៃប្រជាជនទាំងពីរក្នងការឆ្លងដែនខុសច្បាប់ទាំងក្នុងកិច្ចប្រជុំ ថ្នាក់តំបន់ ថ្នាក់ភូមិភាគ និងប្រជុំថ្នាក់ជាតិជាដើមនោះ។
លោក ង៉ោ ម៉េង ជ្រួន អភិបាលក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹង កិច្ចប្រជុំខាងលើ ជម្រុញការទំនាក់ទំនងសាមគ្គឺភាពឱ្យស៊ីជម្រៅបន្ថែមទៀតរវាងអាជ្ញាធរនៃស្រុកក្រុងជាប់ព្រំដែនទាំង២។ ក្នុងនោះភាគីទាំង២បានឯកភាពរួមមាន១,សហប្រតិបត្តិការតាមខ្សែបន្ទាត់ព្រំដែនរាវងក្រុងប៉ោយប៉ែត និងស្រុកអារញ្ញា ២,លប់ចោលនៃការលក់និងប្រើប្រាស់ប្រាស់សំបុត្រចេញចូលតម្លៃ១០បាត២,សុំឱ្យថៃយោគយល់សម្របសម្រួលដល់កិច្ចការងាររកស៊ី របស់អាជីវករខ្មែរនៅផ្សាររុងក្លឿជាពិសេសទំនិញដែលបងប្អូនប្រជាពលរដ្ឋលក់នៅក្នុងផ្សារ ៣,ជម្រុញឱ្យមានការបើកច្រកស្ទឹងបត់បានឆាប់រហ័សដើម្បីកាត់បន្ថយភាពកកស្ទះច្រកអន្តរជាតិប៉ោយប៉ែត។
សូមបញ្ជាក់ថា នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈម និងច្រកអន្តរជាតិខ្លងឡឹក ស្រុកអារញ្ញខេត្តស្រះកែវត្រូវគេមើលឃើញថាពីមួយថ្ងៃទៅមួយថ្ងៃមានការកកស្ទះចរាចរណ៍ ដោយរថយន្តតូចធំ ដឹកទំនិញ រទះអូសដឹកទំនិញរបស់កម្មករ ការធ្វើផ្លូវរថយន្តភ្លើងតភ្ជាប់ពីប្រទេសថៃចូលមកកម្ពុជា នាំឱ្យច្រកមានភាពចង្អៀត បង្កឱ្យប៉ះពាល់នៃការធ្វើដំណើរចេញចូលពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
បញ្ហានោះហើយនាំរាជរដឋាភិបាលនៃប្រទេសទាំង២កម្ពុជា-ថៃបើកព្រមព្រៀងឯកភាពគ្នាដើម្បីបើកច្រកព្រំដែនមួយទៀតនៅចំណុចស្ទឹងបត់ ក្រុងប៉ោយប៉ែត ប៉ុន្តែច្រកព្រំដែនស្ទឹងបត់ហាក់បីនៅមានការយឺតយ៉ាវមិនទាន់ដំណើរ នៅក្នុងការ សាងសង់តភ្ជាប់ចេញនៅឡើយនោះទេបញ្ហានោះគេមិនបានដឹងថា មានការរាំងស្ទះដោយកត្តាអ្វីនោះឡើយ៕ សំ វិច្ឆិកា