ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្តលឿនប៊ួងចង្កូតបត់ផ្លូវចូលផ្ទះ បុកហាងលក់សាច់អាំង សូលីន៨៨ រងការខូតខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចស៊ីស RX330 មួយគ្រឿងអ្នកបើកបរស្រវឹងបើកលឿន ដល់ផ្លូវច្រកចូលផ្ទះប៊ួងចង្កូតបត់ ជ្រុលទៅបុកហាងសាច់អាំងយីហោយ សូលីន៨៨ បណ្តាលអោយបាក់រោងសង្កត់លើរថយន្តតែមិនបណ្តាលអោយរងរបួសដល់មនុស្ស។

ហេតុការណ៍នេះកើតនៅវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកុម្ភៈ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ មុខការ៉ាស់ លឹម ឡុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ។ រថយន្តបង្ករម៉ាកឡិចស៊ីស RX330 ពណ៍សពាក់ស្លានលេខភ្នំពេញ2AM-2937 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយមិត្តភក្តិ៣នាក់ទៀតសុទ្ធតែស្រវឹង គេចខ្លួនបាត់អត់អស់ ព្រោះផ្ទះនៅជិតកន្លែងកើតហេតុ។

បើតាមសាក្សីពីកន្លែងកើតហេតុ បាមឲដឹងថា នៅមុពេលកើតហេតុគេឃើញរថយន្តខាងលើបើកតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿ នលឿន ខណៈមកដល់ចំណុចកើតហេតុជាច្រកចូលផ្ទះម្ចាស់រថយន្ត ដោយអ្នកបើកបរប៊ួងចង្កូតបត់តែដោយល្បឿនលឿនៈពេក ទប់ចង្កូតមិនជាប់ បានរ៉េជ្រុលទៅបុកគំរបលូ និងបុករោងហាងសាច់អាំង សូលីន៨៨ បាក់រោងសង្កត់លើរថយន្តរងការខូតខាតយ៉ាងធ្ងន់ធ្ងរ តែមិនបណ្តាលអោយនរណាម្នាក់រងរបួសនោះទេនៅក្នុងហេតុការណ៍នេះ។

ក្រោយពេលកើកតហេតុសមត្ថកិច្ចបានទៅពិនិត្យកន្លែងកើតហេតុ តែមិនត្រូវបានការពឹងពាក់ពីភាគីទាំងសងខាងអោយនោះឡើយ ដោយមានឪពុកម្ចាស់រថយន្តចេញមុខមកដោះស្រាយជាមួយម្ចាស់ហាងក្រៅប្រព័ន្ធព្រោះជាអ្នកជិតខាងគ្នា៕ តុង សីហា

ase (3) ase ase (1) ase (2)


ចែករំលែក៖