ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិអាល្លឺម៉ង់ម្នាក់មកជួលបន្ទប់ផ្ទះសំណាក់នៅក្រុងបាត់ដំបងយកផ្លែឡាមអារលើដៃខ្លួនឯង សង្ស័យបែកថ្នាំ

ចែករំលែក៖

ខេត្តបាតដំបង៖ ជនបរទេសម្នាក់ជាជនជាតិអាល្លឺម៉ង់ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្រោយពីជនបរទេសរូបនោះ បានមកជួលបន្ទប់ផ្ទះសំណាក់នៅក្នុងក្រុងបាត់ដំបង ដេកហើយយកផ្លែឡាមអារទៅលើដៃខ្លួនឯង បណ្តាលឱ្យហូរឈាមរងរបួសគេដាក់ការសង្ស័យ ទំនងជនជាតិអាល្លឺម៉ង់រូបនោះបែកថ្នាំ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងផ្ទះសំណាក់យីហោសង្កែថ្មី ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងប្រាប់ឱ្យដឹងថា ជនជាតិអាល្លឺខាងលើមានឈ្មោះ រីល ជឺហាត ដឺស ភេទប្រុស អាយុ៤១ឆ្នាំ បានឆ្លងដែនពីប្រទេសថៃចូលមកក្រុងបាត់ដំបងមិនដឹងក្នុងគោលបំណងអ្វីនោះឡើយ ហើយមកជួលបន្ទប់ផ្ទះសំណាក់សង្កែថ្មី ដេកសម្រាករយៈពេល៣យប់មកហើយ ទើបនៅថ្ងៃកើតហេតុខាងលើជនជាតិអាល្លឺម៉ង់រូបនោះបានសម្ងំនៅក្នុងបន្ទប់តាំងពីព្រឹករហូតដល់ល្ងាចម្ចាស់ផ្ទះសំណាក់ក៏មិនបានចាប់អារម្មណ៍អ្វីនោះឡើយ។

បន្ទាប់មកស្រាប់តែគេឃើញជនបរទេសនោះដើរចេញីបន្ទប់ចុះ មកក្រោម ម្ចាស់ផ្ទះសំណាក់ឃើញមានឈាមប្រឡាក់ហូរពេញខោអាវ ក៏មានការភ្ញាក់ផ្អើល។ ម្ចាស់ផ្ទះសំណាក់ក៏បានទំនាក់ទំនងសមត្ថកិច្ចចុះមកត្រួតពិនិត្យនៅបន្ទប់ដេកហើយដឹកបញ្ជូនជនជាតិអាល្លឺម៉ង់រូបនោះទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យខេ្តបាត់ដំបង មានស្នាមរបួសអារទៅលើកភួនដៃទាំងសងខាងរបស់ខ្លួនបណ្តាលឱ្យរងបួសមិនធ្ងន់នោះទេ។

នៅក្នុងបន្ទប់ដេករបស់ជនបរទេសនោះដែរសមត្ថកិច្ចរកឃើញថ្នាំពេទ្យ១កញ្ចប់គ្រូពេទ្យពិនិត្យឃើញថាថ្នាំពេទ្យទាំងនោះជាប្រភេទថ្នាំពេទ្យសរសៃប្រសាទ ។ សមត្ថកិច្ចក៏បាននាំយកទៅធ្វើតេស្ថទឹកនោមសង្ស័យគេប្រើប្រាស់ថ្នាំញៀន។ប៉ុន្តែលទ្ធផលធ្វើតេស្ថទឹកនោមរកឃើញថា ជនជាតិអាល្លឺម៉ង់រូបនោះគ្មានផ្ទុកសារធាតុញៀនក្នុងខ្លួននោះឡើយ។

គ្រូពេទ្យសន្និដ្ឋានថាជនបរទេសនោះអាចមានជម្ងឺសរសៃប្រសាទ៕សំ វិច្ឆិកា

IMG_6842 IMG_6837 IMG_6838 IMG_6839 IMG_6840 IMG_6841


ចែករំលែក៖