រាជធានី ភ្នំពេញ ៖ បុរស ម្នាក់ជិះម៉ូតូសុខៗស្រាប់តែឆាបឆេះយ៉ាងសន្ធសន្ធៅផ្អើលអស់ប្រជាពលរដ្ឋដែលនៅក្បែរ បង្ក ឲ្យមានការភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ៦ និង ៣០ នាទី ព្រលប់ ថ្ងៃ ទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៧ តាម ផ្លូវបេតុង ក្នុងភូមិគោកចំបក់ សង្កាត់ ចោម ចៅ ខណ្ឌ ពោធិ៍ សែន ជ័យ ។
ម៉ូតូ ដែល ត្រូវ ភ្លើង ឆាបឆេះ អស់ សល់ តែ គ្រោងឆ្អឹង ម៉ាក ធូ ដេ ពណ៌ ស គ្មាន ស្លាក លេខ មាន ម្ចាស់ ឈ្មោះ រស់ ភារ ម្យ អាយុ ៣០ ឆ្នាំ មុខរបរ ជាង ជួសជុល រថយន្ត ស្នាក់ នៅ សង្កាត់ទឹកថ្លា ខណ្ឌ សែន សុខ មានស្រុក កំណើត នៅ ស្រុក អូ ជ្រៅ ។
តាម សាក្សីនៅ កន្លែង កើតហេតុ បាន ប្រាប់ ឲ្យ ដឹង ថា មុន ពេល កើតហេតុ គេ ឃើញ បុរស ខាងលើ ជិះ ម៉ូតូ ម្នាក់ឯង ពី ត្បូង ទៅ ជើង តាម ផ្លូវ បេតុង លុះ មក ដល់ ចំណុច កើតហេតុ ម៉ូតូ ជន រង គ្រោះ រលត់ ម៉ាស៊ីន ម្ចាស់ ខំប្រឹង ធាក់ បញ្ឆេះ ម៉ូតូ ស្រាប់តែ បែក ផ្កាភ្លើង បណ្ដាល ឲ្យ ឆាបឆេះ ផ្ទុះ បង្ក ជា អណ្ដាតភ្លើង យ៉ាង សន្ធោសន្ធៅ ឃើញ បែប នេះ ពលរដ្ឋ នៅ កន្លែង កើតហេតុ បាន នាំ គ្នា យក បំពង់ អគ្គិភ័យ ជួយ បាញ់ ពន្លត់ អស់ ១ បំពង់ តែ មិន រលត់ ទេ បែរជា អណ្តាតភ្លើង កាន់តែ ឆាបឆេះ ខ្លាំង ឡើង ៗ រហូត ឆាបឆេះ អស់ទាំង ស្រុង នៅ សល់ តែ គ្រោងឆ្អឹង ។
តាម សម្តី ម្ចាស់ ម៉ូតូ បាន បង្ហើប ឲ្យ ដឹង ថា ម៉ូតូ របស់ គាត់ ទើបនឹង ទិញ បាន ជាង មួយ ខែ ក្នុង តម្លៃ ៥០០ ដុល្លារ មិន ទាន់ ទាំង បាន ធ្វើ ស្លាក លេខ ផង ។ មុន ពេល កើតហេតុ គាត់ ទើបនឹង ចេញពី ចាក់ សាំង ពេញ ផង ខណៈ ពេល ជិះ មក ដល់ ចំណុច ខាងលើ មិនដឹង ជា យ៉ាងម៉េច បានជា រលត់ ម៉ាស៊ីន លុះ ពេល គាត់ ធាក់ បញ្ឆេះ ស្រាប់តែ បែក ផ្កាភ្លើង ផ្ទុះ ឆាបឆេះ តែ ម្តង ។
ក្រោយ កើតហេតុ ម្ចាស់ ម៉ូតូ បាន ត្រឹម ឈរ មើល ម៉ូតូ ដែល ត្រូវ អណ្តាតភ្លើង ឆេះ នៅ សល់ តែ គ្រោងឆ្អឹង ក៏ បាន ទូរស័ព្ទ ហៅ មិត្តភក្តិ មក ឌុ ប ជិះ ចេញ បាត់ ដោយ មិន បាន យក គ្រោងឆ្អឹង ម៉ូតូ នោះ ទៅ ទេ ចំណែក សមត្ថកិច្ច បាន លើក គ្រោងឆ្អឹង ម៉ូតូ ដាក់ ទៅ ចិញ្ចើម ផ្លូវ ហើយ ក៏ បាន នាំ គ្នា ទៅ បាត់ អស់ ៕ សុខាសែនជ័យ