ប៉ោយប៉ែតៈ លោកអភិបាលក្រុងប៉ោយប៉ែត ង៉ោ ម៉េងជ្រួន បានមានប្រសាសន៍ក្នុងបទសម្ភាសថាៈ ការកាត់បន្ថយនៃការលក់សំបុត្រនេះ គីជាការល្អប្រសើរណាស់ ដោយសារតែយើងរួមចំណែកជួយកាត់បន្ថយភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋ។
លោកថាៈ បើយើងធ្វើការប្រៀបធៀបទៅនឹងប្រចាំថ្ងៃ ប្រជាពលរដ្ឋយើងដែលចូលរកស៊ីក្នុងផ្សាររុងក្លឿរ (ប្រទេសថៃ)មួយដងគាត់ទិញសំបុត្រ១០បាត(ប្រាក់ថៃ) ដែលពួកគាត់មានការចាំបាច់ ពិសេសកម្មករអួសរទេះ ដែលគាត់ស៊ីឈ្នួលដឹកទំនិញចេញ ចូលក្នុងផ្សាររុងក្លឿរ(ថៃ) មកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត បើគាត់ចូលបីដងគាត់ស្នើ៣០បាត(ប្រាក់ថៃ)នេះ ជាបញ្ហាមួយដែលជួបការលំបាក។
ប៉ុន្តែក្រោយពីយើងបានលុបបំបាត់មិនឲ្យប្រជាពលរដ្ឋ ក៏ដូចអាជីវកទិញសំបុត្រនេះ បានរួមចំណែកក្នុងការកាត់បន្ថយការលំបាកបងប្អូនប្រជាពលរដ្ឋ និងបន្ថយភាពក្រីក្រជួនប្រជាពលរដ្ឋរបស់យើង ហើយបើយើងមានកាប្រៀបធៀបទៅនឹងបច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងដែលចេញ ចូលក្នុងផ្សាររុងក្លឿ តាមរយៈនៃកាហែកសំបុត្រមិនយកប្រាក់ក្នុងមួយថ្ងៃ ជាមធ្យមយើងហែកសំបុត្រចន្លោះពី១៥០ទៅ១៨០ក្បាល បើយើងគណនាតួលេខក្នុងមួយក្បាលមាន១០០សន្លឹក បើ១៥០ក្បាលវាស្មើ១ម៉ឺន៥ពាន់សន្លឹក តែបើយើងយក១ម៉ឺន៥ពាន់សន្លឹកយកមកទិញចូលក្នុងមួយដង១០បាតស្មើ១សែន៥ម៉ឺនបាតក្នុងមួយថ្ងៃ បើប្រជាពលរដ្ឋចួលទៅដល់១៨០ក្បាលស្មើនឹង១ម៉ឺន៨ពាន់សន្លឹក ដូច្នេះប្រជាពលរដ្ឋ ចំណាយទៅលើការទិញសំបុត្រ១សែន៨ម៉ឺនបាតក្នុង១ថ្ងៃ?
លោកបញ្ជាក់ថាៈ អ្វីដែលជាចំណុចល្អ ក្នុងនាមអាជ្ញាធរបានរួមចំណែកកាត់បន្ថយ ជូនប្រជាពលរដ្ឋយើងក្នុង១ថ្ងៃពី១សែន៥ម៉ឺនបាតទៅ១សែន៨ម៉ឺនបាត ។
លោកថាៈយើងចំណាយក្នុង១ថ្ងៃផលិតសំបុត្រតែ៥ពាន់បាត តែយើងកាត់បន្ថយបងប្អូនអាជីករ ពាណិជ្ជករ កម្មករបានរហូតដល់១សែន៥ម៉ឺនបាតទៅ១សែន៨ម៉ឺនបាតក្នុងមួយថ្ងៃ ដែលអាជ្ងាធរក្រុងអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋភិបាល ដើម្បីកាត់បន្ថយនៃបញ្ហាលក់សំបុត្រទាំងអស់នេះ ៕ វណ្ណា