ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបញ្ជួនជនសង្ស័យប្រុសស្រីចំំនួន១៤នាក់ទៅតុលាការក្នុង៣សំណុំរឿងផ្សេងគ្នា ទី១ករណីជួញដូរ ទី២ប្រើប្រាស់គ្រឿងញៀនខុសច្បាប់និងទី៣រំលោភលើទំនុកចិត្ត។កាលពីព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។
សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះ មាន១៤នាក់ ករណីទី១ រំលោភលើទំនុកចិត្ត(បោកលុយក្រុមហ៊ុន) ចំនួន ម្នាក់ ទី២ ពាក់ព័ន្ធជួញដូរគ្រឿងញៀន០២នាក់(ស្ត្រីម្នាក់) និងទី៣ ករណីប្រើប្រាស់គ្រឿងញៀន១១នាក់។
លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថាដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសំរបសំរួលពីព្រះរាជ អាជ្ញរងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានដាក់បញ្ជាអោយចុះសហការណ៍និងបង្ក្រាបក្នុងមូលដ្ឋានទើបលោកដឹកនាំកំលាំងដោយសហការណ៍សាលាខណ្ឌសែនសុខនិងជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ទាំង៤ក្នុងមូលដ្ឋានចុះមកបង្ក្រាបអោយដូចភ្លៀងរលឹមពិសេសតំបន់មុខមន្ទីពេទ្យព្រៈកុសុមៈនិងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។
គួររំលឹកថា ដើមឆ្នាំ២០១៧នេះ កម្លាំងនគរបាលខណ្ឌសែនសុខបានចុះបង្ក្រាបគ្រឿងញៀនទាំងយប់ទាំងថ្ងៃតែម្តងក្រោមការដឹក នាំ របស់លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អអិការខណ្ឌបើគិតពីថ្ងៃ០១ខែមករាឆ្នាំ២០១៧មកឃាត់ខ្លួនអ្នកប្រើប្រាស់និងជួញដូរគ្រឿងញៀនប្រមាណ២០០នាក់មកហើយដោយមានបញ្ជូនទៅព្រៃសនិងមណ្ឌល់កែប្រែផងដែលក្នុងនោះក៍មានបណ្តាលប៉ុស្តិ៍ក៍បានចុះផ្សព្វផ្សាយតាមមូលដ្ឋានរបស់ខ្លួនដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនក្មួយប្រើប្រាស់គ្រឿងញៀនអោយមកសហការណ៍នាំយកទៅដាក់មណ្ឌល កែរប្រែនិងក្រសួងសង្គមកិច្ចជាង៦០នាក់ផងដែល ៕ តុង សីហា