ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ ក្រោយសុីដាច់លុយ២ម៉ឺនដុល្លារពេលឲ្យយកទៅទុកនៅក្រុមហ៊ុន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីម្ចាស់ក្រុមហ៊ុនទេសចរណ៍ចាប់នាំខ្លួនយកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនោះស៊ីដាច់លុយរបស់ក្រុមហ៊ុន២ម៉ឺនដុល្លារ ហើយព្យាយាមគេចខ្លួនបានជិតកន្លះខែក្រោយ ក៏ត្រូវចាប់ខ្លួនតែម្តងកាលពីវេលាម៉ោង១៥រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចលើរថយ្តក្រុងខាងមុខវត្តឧណ្ណាលោម ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនពីបទរំលោភលើសេចក្តីទុកចិត្តនេះ ឈ្មោះកាន់ ធឿន ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរបើកបររថយន្តក្រុង មានប្រពន្ធជនជាតិវៀតណាមស្នាក់នៅប្រទេសវៀតណាម។ ចំណែកជនរងគ្រោះ ឈ្មោះ ទូ សុធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរទេសចរណ៍(អេស.អ) ស្នាក់នៅផ្ទះលេខ៩៤Eo ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។

ដោយតាមបណ្តឹងរបស់ជនរងគ្រោះម្ចាស់បណ្តឹងបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង០៧និង៣០ជនរងគ្រោះ បានឲ្យលុយចំនួន២ម៉ឺនដុល្លារអាមេរិកទៅឲ្យជនសង្ស័យដើម្បីយកទៅទុកនៅក្រុមហ៊ុន ពេលដែលជនសង្ស័យបានលុយហើយក៏ស៊ីដាច់ និងគេចខ្លួនបាត់រហូតហើយជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ចមូលដ្ឋានផងដែរ។ លុះដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ជនរងគ្រោះបានឃើញជនសង្ស័យនៅលើរថយន្តក្រុងស្ថិតខាងមុខវត្តឧណ្ណាលោម ក៏នាំខ្លួនមកប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានដើម្បីចាត់ការតាមនិតិវិធី ៕ ស តារា

IMG_5109 IMG_5110


ចែករំលែក៖