ព័ត៌មានទាន់ហេតុការណ៍៖

លោកសុខ ឥសាន្ត៖ មិនមានទំនាស់រវាងគណបក្សនយោបាយទេ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត បានលើកឡើងថា នាពេលបច្ចុប្បន្ននេះពុំមានគណបក្សនយោបាយណាឈ្លោះគ្នានោះទេ តែគណបក្សប្រជាជនកម្ពុជាបដិសេធយកវប្បធម៌សន្ទនារវាងគណបក្សកាន់អំណាច និងបក្សជំទាស់ទៅដោះ ស្រាយរឿងបុគ្គលល្មើសច្បាប់ ។

ការលើកឡើងរបស់លោក សុខ ឥសាន្ត បានធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេ រិកប្រចាំនៅកម្ពុជាបានអំពាវនាវឲ្យគណ បក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិស្រុះស្រួលគ្នាដើម្បីធ្វើយ៉ាងណាឲ្យ ការបោះឆ្នោតនាពេលខាងមុខនេះមាន បរិយាកាសល្អ ។

ថ្លែងប្រាប់អ្នកយកព័ត៌មានតាមរយៈ តេឡេក្រាមកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក សុខ ឥសាន្ត បានលើក ឡើងថា «សូមស្វាគមន៍ បំណងដ៏ល្អរបស់ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែល ចង់ឲ្យកម្ពុជាមានការស្រុះស្រួលជាតិ មាន សុខដុមរមនានៅក្នុងសង្គមកម្ពុជា ចង់ឲ្យ មានបរិយាកាសនយោបាយល្អឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខ។ ប៉ុន្តែគួរ ឲ្យសោកស្តាយណាស់ដែលគណបក្សប្រជា ជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាមិនអាច រំលោភច្បាប់ រំលោភគោលការណ៍ ប្រជាធិ បតេយ្យ នីតិរដ្ឋ ដោយបំពានសមត្ថកិច្ចរបស់ តុលាការដែលជាមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញនៃព្រះ រាជាណាចក្រកម្ពុជាដែលមានប្រទេសហត្ថ លេខីទាំង១៨ជាអ្នកចង្អុលបង្ហាញ»។

លោក សុខ ឥសាន្ត បានបន្តទៀតថា «បច្ចុប្បន្ននេះមិនមានទំនាស់រវាងគណ បក្សនយោបាយទេ ជាពិសេសគ្មានទំនាស់ រវាងគណបក្សប្រជាជនកម្ពុជានឹងគណ បក្សសង្គ្រោះជាតិទេ។ បញ្ហាដែលកើតមាន កើតចេញពីអំពើប្រព្រឹត្តល្មើសច្បាប់របស់អ្នកនយោបាយរបស់គណបក្សសង្គ្រោះ ជាតិតែប៉ុណ្ណោះ។ គណបក្សទាំង២មិនបានបង្ខិតបង្ខំបុគ្គលទាំងនោះឲ្យប្រព្រឹត្តខុស ច្បាប់ទេ។ បើបុគ្គលប្រព្រឹត្តខុសច្បាប់ហើយ ឲ្យគណបក្សចេញមុខចរចាដោះស្រាយ ទៅមិនរួចជាដាច់ខាត។ ការប្រព្រឹត្តខុស ច្បាប់របស់បុគ្គលមិនប៉ះពាល់ដល់គណ បក្សទេសព្វថ្ងៃគណបក្សសង្គ្រោះជាតិនៅធ្វើសកម្មភាពនយោបាយដោយសេរី និង ស្របតាមច្បាប់» ។

អ្នកនាំពាក្យរូបនេះបានបន្តទៀតថា ដូច្នេះគណបក្សប្រជាជនកម្ពុជា និងរាជ រដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកអនុសាសន៍ណាដែលនាំដល់ការធ្វើខុសច្បាប់ រំលោភបំពានតួនាទីនិងសមត្ថកិច្ចរបស់ តុលាការដែលផ្ទុយនឹងគោលការណ៍នីតិ រដ្ឋឡើយ។ បញ្ហានេះមានន័យថាបោះបង់ ចោលនីតិរដ្ឋ ហើយស្រវាយកវប្បធម៌ នីទណ្ឌភាពមកជំនួសវិញ។ បើអត់ពីបុគ្គល ម្នាក់២នាក់ ឬគណបក្សមួយឬពីរដែល ប្រព្រឹត្តខុសច្បាប់មិនមានន័យថា នៅកម្ពុជា ខ្វះឬអត់ប្រជាធិបតេយ្យនោះឡើយ។

សូមរំលឹកថា នាពេលកន្លងមកគណ បក្សសង្គ្រោះជាតិតែងតែទទូចចង់បានការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចរចាឲ្យមានការដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ដែលកំពុងជាប់ពន្ធនាគារ។ ប៉ុន្តែត្រូវបានបដិ សេធដោយគណបក្សប្រជាជនកម្ពុជាអះ អាងថា សកម្មជនបក្សសង្គ្រោះជាតិដែល កំពុងជាប់ពន្ធនាគារនោះគឺប្រព្រឹត្តល្មើស ច្បាប់ដូច្នេះមិនអាចយកវប្បធម៌សន្ទនាទៅបំពានច្បាប់របស់តុលាការនោះឡើយ ៕ ហេង សូរិយា

abe


ចែករំលែក៖