ព័ត៌មានទាន់ហេតុការណ៍៖

ប្អូនថ្លៃផឹកស្រាស្រវឹងចាក់បងថ្លៃរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ចាម៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់បាននិងកំពុងតាមចាប់ខ្លួនជនដៃដល់ម្នាក់ដែលបានរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាក់បងថ្លៃរបស់ខ្លួនបណ្តាលឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចត្រពាំងជ្រៃ ស្ថិតក្នុង ភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម ។

ជនរងគ្រោះក្នុងហេតុការណ៍ខាងលើ ឈ្មោះ សឿន ថា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ កំពុងសម្រាក ព្យាបាលរបួសនៅមន្ទីរពេទ្យដោយសារ របួសធ្ងន់ធ្ងរ។ ចំណែកជនដៃដល់ឈ្មោះ អៃ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជា ប្អូនថ្លៃរបស់ជនរងគ្រោះ មានទីលំនៅភូមិ- ឃុំជាមួយគ្នាបានរត់គេចខ្លួនបាត់បន្ទាប់ពី ចាក់បងថ្លៃរបស់ខ្លួនរួចមក ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យ ដឹងថា មុនពេលកើតហេតុរូបគាត់(សឿន ថា) បានស្នាក់នៅក្នុងរោងចាំចម្ការ-ស្រែ នៅចំណុចកើតហេតុខាងលើ។ រហូតដល់ វេលាម៉ោង៥ល្ងាចថ្ងៃទី៦ ខែកុម្ភៈ ស្រាប់ តែឃើញជនដៃដល់ អៃ សំណាង ត្រូវជា ប្អូនថ្លៃដែលស្នាក់នៅខ្ទមចាំចម្ការជិតគ្នា បានដើរមករករឿងគាត់។

ជនរងគ្រោះបានបន្តថា ពេលប្អូនថ្លៃ ដើរមកដល់រោងគាត់ឃើញប្អូនថ្លៃមាន អាការស្រវឹងលែងដឹងអី ដូចជាមនុស្សបាត់ បង់ស្មារតីបានមករករឿងឈ្លោះប្រកែកជា មួយគាត់ដោយគ្មានហេតុផលទាល់តែ សោះគឺប្អូនថ្លៃគិតតែចង់បង្ករឿង។ ឃើញ ប្អូនថ្លៃស្រវឹងស្រាបែបនេះគាត់ជាបងថ្លៃ មិនបានតបតសម្តីទៅវិញទេ ហើយក៏បាន ឲ្យប្អូនថ្លៃត្រឡប់ទៅរោងចាំចម្ការវិញទៅ ស្រាប់តែជនដៃដល់(ប្អូនថ្លៃ)បានដក កាំបិតចាក់គាត់បណ្តាលឲ្យរងរបួសធ្ងន់ រួច ហើយជនដៃដល់បានរត់គេចខ្លួនបាត់ទៅ។

លោក ប៉ាក ជាតិ អធិការនគរបាល ស្រុកស្ទឹងត្រង់បានឲ្យដឹងថា ក្រោយពេល កើតហេតុក្រុមគ្រួសារបានបញ្ជូនជនរង គ្រោះទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ ចំណែកជនដៃដល់ អៃ សំណាង សមត្ថ កិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនយក មកផ្ទន្ទាទោសតាមច្បាប់ ៕ ហេង នរិន្ទ្រ

1 2


ចែករំលែក៖