ព័ត៌មានទាន់ហេតុការណ៍៖

សភាអីុស្រាអែលអនុម័តទទួលស្គាល់តំបន់រស់នៅរបស់ជនជាតិជ្វីបស្របច្បាប់

ចែករំលែក៖

សភាអុីស្រាអែលកាលពីថ្ងៃទី៦ ខែកុម្ភៈ បានអនុម័តច្បាប់ទទួលស្គាល់ការសាង សង់លំនៅឋានស្ថិតនៅតំបន់ភាគខាងលិច ក្រោយពេលអុីស្រាអែលបានផ្តល់ដំណឹងដល់អាមេរិក។

នៅក្នុងកិច្ចប្រជុំសភាអុីស្រាអែលបានអនុម័តច្បាប់ដែលមានវិវាទជាការបើកផ្លូវទទួលស្គាល់ផ្ទះជាង៤.០០០ខ្នង សាង សង់ខុសច្បាប់នៅលើទឹកដីរបស់ជនជាតិប៉ាឡេស្ទីន។ ក្រោយកិច្ចពិភាក្សាយ៉ាងល្អិត ល្អន់នៅសភាទីបំផុតច្បាប់ទទួលស្គាល់ខាង លើត្រូវបានបោះឆ្នោតអនុម័តដោយមានសំឡេងគាំទ្រ៦០ និងសំឡេងប្រឆាំង៥២ សំឡេង។

សមាជិកសភាមកពីគណបក្សប្រឆាំងបានបោះឆ្នោតប្រឆាំងនឹងច្បាប់ខាងលើ។ ច្បាប់ខាងលើមិនត្រឹមតែទទួលស្គាល់ លំនៅឋានរស់នៅតែប៉ុណ្ណោះទេ គឺទទួលស្គាល់ពីសិទ្ធិរស់នៅរបស់ជនជាតិជ្វីបនៅលើទឹកដីអុីស្រាអែល។

កន្លងមកសេតវិមានបានបង្ហាញក្តីបារម្ភ ពីការបន្តសាងសង់លំនៅឋាននៅលើទឹកដីប៉ាឡេស្ទីនដែលអុីស្រាអែលគ្រប់គ្រង។ កាលពីថ្ងៃទី៥ខែកុម្ភៈនាយករដ្ឋមន្ត្រីអុីស្រាអែលលោក នេតានយ៉ាហូ បានបញ្ជាក់ថា លោកនឹងសហការជាមួយទីក្រុងវ៉ាស៊ីនតោនអំពីបញ្ហាខាងលើ។

ប៉ុន្តែនៅថ្ងៃទី៦ ខែកុម្ភៈ នាយករដ្ឋមន្ត្រីនេតាន់យ៉ាហូបានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានពេលបំពេញទស្សនកិច្ចនៅ ទីក្រុងឡុងដ៍ប្រទេសអង់គ្លេសថា នឹងបោះ ឆ្នោតអនុម័តច្បាប់ទទួលតំបន់រស់នៅរបស់ ជនជាតិជ្វីបស្របច្បាប់ ហើយលោកនឹង ផ្តល់ព័ត៌មានខាងលើទៅកាន់ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ។

ចាប់ពីដើមឆ្នាំ២០១៧មក អុីស្រាអែលបានបង្កើនការសាងសង់លំនៅឋានជាច្រើន បន្ថែមទៀតដើម្បីបំពេញកង្វះលំនៅឋាន របស់ពលរដ្ឋអុីស្រាអែល។ ការសាងសង់ទាំងនោះស្ថិននៅលើដីប៉ាឡេស្ទីននឹងធ្វើ ឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រឈមមុខតានតឹងដាក់គ្នា។

ចាប់តាំងពីលោក ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកមកអុីស្រាអែលកាន់តែធ្វើ សកម្មភាពច្រើនជាងមុន ពិសេសគឺការ សាងសង់លំនៅឋានៅលើទឹកដីប៉ាឡេស្ទីន ដែលមានវិវាទ។ មិនត្រឹមតែប៉ុណ្ណោះរដ្ឋា ភិបាលបានស្នើឲ្យអាមេរិកលើកស្ថានទូតពីទីក្រុងតែលអាវីទៅកាន់តំបន់ហ្សេរុយសាឡឹមទៀតផង។

កន្លងមកប្រមុខដឹកនាំប៉ាឡេស្ទីនបាន ចេញមុខជាថ្មីប្រឆាំងនឹងគម្រោងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែល ចង់លើកស្ថានទូតអាមេរិកទៅនៅទីក្រុង Jerusalem។ សម្រាប់មេដឹកនាំប៉ាឡេស្ទីន បើសិនជាគម្រោងរបស់អាមេរិកចេញជា រូបរាងនោះវានឹងបំផ្លាញដំណើរការស្វែង រកសន្តិភាពអុីស្រាអែលប៉ាឡេស្ទីន។ ជម្លោះ អុីស្រាអែល ប៉ាឡេស្ទីន គឺជាប្រធានបទ សំខាន់នៃសន្និសីទក្រុងប៉ារីសដែលត្រូវ ចូលរួមដោយប្រទេសចំនួន៧០។

ប្រមុខដឹកនាំប៉ាឡេស្ទីនមិនបានព្រងើយ កន្តើយ និងមើលស្រាលការសន្យារបស់លោកដូណាល់ ត្រាំ នោះទេ។ លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយសន្យានៅ ក្នុងពេលឃោសនារកសំឡេងឆ្នោតថា លោកនឹងទទួលស្គាល់ Jerusalem ជា រដ្ឋធានីរបស់អ៊ីស្រាអែល។ លោកបន្ថែមថា នៅពេលក្លាយជាប្រធានាធិបតីអាមេរិក នោះលោកនឹងបញ្ជាឲ្យលើកទីតាំងស្ថាន ទូតអាមេរិកប្រចាំអុីស្រាអែលដែលបច្ចុប្បន្ន នៅទីក្រុងតែលអាវីវឲ្យទៅនៅ Jerusalem វិញ។

នៅដើមសប្តាហ៍នេះលោក ម៉ះមូត អា បាស ប្រធានរដ្ឋប៉ាឡេស្ទីនសរសេរសំបុត្រព្រមានទុកមុនកុំឲ្យលោក ដូណាល់ ត្រាំ ទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់ អុីស្រាអែល។ ពីរថ្ងៃក្រោយលោកបាន ដាក់សំបុត្រមួយទៀតទៅលោកប្រធានា ធិបតីរុស្ស៊ីដោយសុំឲ្យលោកពូទីនជួយអន្តរាគមន៍ដើម្បីទប់ស្កាត់កុំឲ្យលោកដូណាល់ ត្រាំ ផ្ទេរស្ថានទូតអាមេរិកទៅនៅ Jerusalem ទៅតាមការសន្យារបស់លោក។

គេមិនអាចនិយាយអ្វីបានច្រើន ព្រោះ អ្វីៗនៅមិនទាន់កើតឡើង។ ប៉ុន្តែបើសិនជា ស្ថានទូតអាមេរិកប្រចាំអុីស្រាអែលត្រូវលើកទៅនៅ Jerusalem មែននោះវានឹងមិន ជួយឲ្យដំណើរស្វែងរកសន្តិភាពបង្កើតរដ្ឋពីររវាងអុីស្រាអែលនឹងប៉ាឡេស្ទីនទេ។ នេះជាការអះអាងរបស់លោកម៉ះមូត អា បាស ទៅកាន់អ្នកកាសែតនៅពេលលោកចូលរួមសម្ពោធស្ថានទូតប៉ាឡេស្ទីននៅបុរី វ៉ាទីកង់កាលពីថ្ងៃសៅរ៍។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតបារាំង Le Figaro ចេញផ្សាយនៅថ្ងៃសុក្រ ប្រមុខរដ្ឋប៉ាឡេស្ទីនបាននិយាយថា ការផ្ទេរ ស្ថានទូតអាមេរិកទៅនៅ Jerusalem មិនត្រឹមតែធ្វើឲ្យអាមេរិកលែងមានសិទ្ធិតាម ច្បាប់ដើម្បីចូលរួមដោះស្រាយវិបត្តិប៉ាឡេស្ទីន និងអុីស្រាអែលនោះទេ ប៉ុន្តែវានឹង បំផ្លាញផងដែរ ការខិតខំស្វែងរកសន្តិភាពនៅក្នុងតំបន់។ លោកនៅបានព្រមានដែរ ថា បើសិនជាលោក ដូណាល់ ត្រាំ ទទួល ស្គាល់ Jerusalem ជារដ្ឋធានីរបស់អុីស្រា អែលនោះប៉ាឡេស្ទីនក៏នឹងសើរើនយោបាយ របស់ខ្លួនដែលទទួលស្គាល់រដ្ឋអុីស្រាអែលទៅតាមកិច្ចព្រមព្រៀងអូស្លូឆ្នាំ១៩៩៣ អុីស្រាអែល និងប៉ាឡេស្ទីនបានទទួលស្គាល់ គ្នាទៅវិញ ទៅមកជារដ្ឋរស់នៅជិតគ្នា។

ការសន្យារបស់លោកដូណាល់ ត្រាំ ដែលចង់ផ្ទេរស្ថានទូតអាមេរិកប្រចាំអុីស្រាអែលទៅនៅទីក្រុង Jerusalem មិនត្រឹម បង្កឲ្យមានការព្រួយភ័យរបស់ប៉ាឡេស្ទីនតែប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កឲ្យមានមតិរិះគន់ផងដែរពីប្រមុខការបរទេសអាមេរិក លោក ចន ឃើរី ដែលចាត់ទុកជំហានរបស់ លោក ត្រាំ ថា អាចបង្កឲ្យផ្ទុះភ្លើងសង្រ្គាម នៅក្នុងតំបន់។

អុីស្រាអែលបានទាមទារក្តោបយកតំបន់ Jerusalem ជារដ្ឋធានីរបស់ខ្លួន។ អុីស្រាអែល ដែលបានចូលកាន់កាប់ដោយខុសច្បាប់ នៅ Jerusalem ខាងកើតដែលមានប្រជា ជនរស់នៅភាគច្រើនជាជនជាតិប៉ាឡេ ស្ទីន ហើយក៏ចង់បានផងដែរ Jerusalemខាងកើតជាផ្នែកមួយនៃរដ្ឋធានីរបស់ខ្លួន។ អាមេរិកតាំងស្ថានទូតរបស់ខ្លួននៅ Jerusalem គឺប្រៀបបាននឹងអាមេរិកទទួល ស្គាល់វាជារដ្ឋធានីរបស់អុីស្រាអែលដែលការណ៍នេះបំផ្លាញទាំងស្រុងគំនិតប៉ងរបស់ ប៉ាឡេស្ទីនដែលចង់បាន Jerusalem ជា អនាគតរដ្ឋធានីរបស់ខ្លួននៅក្រោយពេលចរចាសន្តិភាពជាមួយអុីស្រាអែល៕ ម៉ែវ សាធី

Israeli-parliament


ចែករំលែក៖