ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រឡាយប៊ល អាយុ១៨ឆ្នាំម្នាក់ ចេញពីធ្វើការត្រឡប់ទៅផ្ទះ បែរជាបាត់ខ្លួនពាក់កណ្តាលផ្លូវ មិនដឹងទៅណា

ចែករំលែក៖

ភ្នំពេញ៖ នារីកម្មការនីរោងចក្រវ័យ១៨ឆ្នាំម្នាក់ បន្ទាប់ពីចាកចេញពីកន្លែងធ្វើការ ធ្វើដំណើរឆ្ពោះទៅផ្ទះ ស្រាប់តែបាត់មិនដឹងថា ទៅណា ទាំងគ្មានដំណឹង ធ្វើអោយម្តាយមានការព្រួយបារម្ភ ក៏បានទៅដាក់ពាក្យបណ្តឹងទាំងទឹកមុខស្រងូតស្រងាត់នៅប៉ុស្តិ៍នគរបាលចោមចៅ កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

នារីកម្មកររោងចក្រដែលបាត់ខ្លួនមានឈ្មោះ លី ស្រីរ៉ា អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ”ឡាយប៊ល” បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបឹងត្រាច់ ឃុំកំពង់សិលា ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានម្តាយឈ្មោះ នៅ មុំ អាយុ៣៩ឆ្នាំ មុខរបរជាកម្មកររោងចក្រ “ឡាយប៊ល” បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបឹងត្រាច់ ឃុំកំពង់សិលា ស្រុកស្រែអំបិល ខេត្តកោះកុង មានកូន៣នាក់ កូនដែលបាត់ គឺជាកូនច្បង។

តាមការរៀបរាប់ពីស្ត្រី ដែលជាម្តាយបានអោយដឹងថា៖ រូបខ្លួន និងកូនគឺធ្វើនៅក្នុងរោងចក្រ “ឡាយប៊ល” ជាមួយគ្នា ហើយមុនពេលកើតហេតុ រូបខ្លួនដែលជាម្តាយបានចេញពីធ្វើការនៅម៉ោង៦ល្ងាច ហើយក៏ធ្វើដំណើរទៅផ្ទះ ចំណែកកូនស្រីរបស់គាត់បានថែមម៉ោងរហូតដល់ម៉ោង៨យប់ ហើយក៏បានធ្វើដំណើរដោយរថយន្តរបស់រោងចក្រឆ្ពោះទៅផ្ទះ ហើយនារីជាកូនបានឈប់នៅផ្សារព្រៃទាដើម្បីទិញបង្អែមផ្ញើអោយម្តាយ ហើយក៏បានទូរស័ព្ទទៅម្តាយថា កូនជិតទៅដល់ផ្ទះហើយ ហើយម្តាយក៏រង់ចាំកូន តែមិនឃើញបានឃើញកូនត្រឡប់មកផ្ទះទេ ហើយទូរស័ព្ទក៏ទាក់ទងលែងចូលរហូតដល់ព្រឹក ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅតែម្តង។

ក្រោយពីបានទៅដាក់ពាក្យបណ្តឹងសមត្ថកិច្ចស្រាវជ្រាវតាមជំនាញខ្លាចក្រែងមានករណីអ្វីផ្សេងកើតឡើង ហើយម្តាយក៏បានត្រឡប់ទៅផ្ទះដើម្បីរង់ចាំកូនត្រឡប់មកវិញ ឬយ៉ាងណានោះទេ និងសូមប្រកាសថាបើបងប្អូនណាប្រទះឃើញនារីដែលបាត់ខ្លួនខាងលើទំនាក់ទំងមកលេខទូរស័ព្ទ ០១៥ ៦៧៦ ៩៣៦ ផង ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖