ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីធ្វើបាតុកម្មអាក្រាតកាយទាមទារសិទ្ធិដោះសម្លៀកបំពាក់នៅទីសាធារណៈ

ចែករំលែក៖

 

ក្រុមស្ត្រីចូលរួមធ្វើបាតុកម្ម ដែលព្រលែងល្វែងលើទាំងស្រុង ទាមទារសិទ្ធិសេរីភាព និងតម្លាភាពភេទជាមួយបរុស ដោយមានសិទ្ធិដោះសម្លៀកកបំពាក់ព្រលែងសុដន់នៅខាងក្រៅដូចជាបុរសៗ ពេលទៅលេងឆ្នេរខ្សាច់។

ស្ត្រីរាប់សិបនាក់អាក្រាតកាយបាននាំគ្នាដង្ហែក្បួន បាតុកម្មនៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ដើម្បីប្រឆាំងនឹងសកម្មភាពរបស់ប៉ូលិសរារាំងស្ត្រីព្រលែងដើមទ្រូងកណ្តាលវាល ពេលមុជទឹកសមុទ្រ ហាលថ្ងៃ ដូចជាបុរស ។

បើទោះបីចៅក្រមបានសម្រេចថា ការព្រលែងដើមទ្រូងនៅទីសាធារណៈមិនខុសច្បាប់ឡើយ សម្រាប់ស្ត្រី នៅពេលនេះ ប៉ូលិសអាហ្សងទីន កំពុងតែស្រាវជ្រាវ បង្កើតច្បាប់ហាមស្ត្រីអាក្រាតកាយនៅទីសាធារណៈ ដោយចាត់ទុកថា នោះជាសកម្មភាព ទាកទាញផ្លូវភេទ ដូច្នេះទើបប៉ូលិសស្នើឲ្យស្ត្រីត្រូវតែពាក់អាវទ្រនាប់ ពេលទៅលេងទឹកសមុទ្រ។

ក្រុមស្ត្រីចូលរួមធ្វើបាតុកម្មបានលើកឡើងថា ស្ត្រី និងបុរសមានសិទ្ធិស្មើភាពគ្នា ហេតុដូច្នេះ ពួកគេ ចាត់ទុកថា ជារឿងអយុត្តិធម៌នៅពេលដែលស្ត្រីមិនអាចអាក្រាតកាយ ដូចបុរសពេលទៅមុជទឹកសមុទ្រ ។

នាង Grace Prouneti Piquet ស្ត្រីមួយរូបដែលបានចូលរួមធ្វើបាតុកម្មនោះដែរ បានលើកឡើងថា « នៅតំបន់ជាច្រើនក្នុងប្រទេសនេះ ស្ត្រីបានតវ៉ាពីអំពើហិង្សា ភេទ តែប៉ូលិសមិនបានយកចិត្តទុកដាក់ស្តាប់នោះឡើយ ហើយនៅពេលដែលស្ត្រីព្រលែងសុដន់នៅខាងក្រៅ ប៉ូលិសជាច្រើនបានមកដល់ ។ សុដន់របស់ស្ត្រី មិនមែនជាបទល្មើសឡើយ ហេតុអី្វមិនទុកឲ្យគ្នាមានសេរីភាពផង ។

ការដែលស្ត្រីព្រលែងសុដន់នៅខាងក្រៅពេលទៅមុជទឹកហាលក្តៅដូចជាបុរស ត្រូវបានអនុញ្ញាតនៅក្នុងប្រទេសជាច្រើន នៅតំបន់អឺរ៉ុប និងអាមេរិក។ ប៉ុន្តែតំបន់ជាច្រើនទៀត ក៏បានហាមប្រាមផងដែរ ពិសេសគឺនៅតំបន់អាស៊ីតែម្តង។

ក្រុមស្ត្រីដែលបានចូលរួមធ្វើបាតុកម្មនោះបានបញ្ជាក់ ការហាលថ្ងៃអាចជួយកាត់បន្ថយ ជំងឺមហារីកដោះលើស្ត្រីផងដែរ ដែលជំងឺនេះបានសម្លាប់មនុស្សជាច្រើនក្នុងមួយឆ្នាំៗ

តាមតួលេខរបស់ សមាគមន៍អន្តរជាតិប្រឆាំងជំងឺមហារីកបានឲ្យដឹងថា នៅលើពិភពលោកមានពលរដ្ឋប្រមាណជាង១៤លាននាក់ មានជំងឺមហារីក ក្នុងនោះមាន៨លាននាក់ ស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍។ តាមការព្យាករណ៍នៅឆ្នាំ២០៣០ នឹងមានពលរដ្ឋដល់ទៅជិត២២លាននាក់ មានជំងឺមហារីក និងមានអ្នកស្លាប់១៣លាននាក់ក្នុងមួយឆ្នាំៗ។

ចំពោះជំងឺមហារីកដោះរបស់ស្ត្រីវិញ មានស្ត្រីជាង២លាននាក់មានជំងឺមហារីក ហើយមានស្ត្រីជិត១លាននាក់ស្លាប់ជារៀងរាល់ឆ្នាំគិតចាប់តាំងពីឆ្នាំ២០១២មក ៕ ម៉ែវ សាធី

fetch as as (2)


ចែករំលែក៖