ព័ត៌មានទាន់ហេតុការណ៍៖

ដីច្រាំងទន្លេជាច្រើនកន្លែងនៅស្រុកពាមជរត្រូវឈ្មួញកាយយកលក់គ្មានវិធានការទប់ស្កាត់ពីអាជ្ញាធរ

ចែករំលែក៖

ខេត្តព្រៃវែង ៖ សកម្មភាពឈ្មួញជីកកាយយកអាចម៍ដីនៅតាមដងទន្លេកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងនៅភូមិមានជ័យ ឃុំកោះ ចេក ស្រុកពាមជរ ខេត្តព្រៃវែង ដែលសកម្មភាពជីកកកាយដីទាំងនោះមានផ្តួលរលំដើមឈើជាច្រើនដើមចោលដើម្បីយក អាចម៍ដីលក់ចាក់នៅតាមផ្ទះឬដីឡូតជា ប្រយោជន៍បុគ្គលមួយចំនួន ។ ដោយមិនមាន អាជ្ញាធរទប់ស្កាត់ទាល់តែសោះ សូម្បីតែ អភិបាលស្រុកពាមជរ លោក សៅ ប្រសិទ្ធ ក៏មិនមានប្រតិកម្មអ្វីឡើយ ។ នេះបើយោងតាមការឲ្យដឹងពីសំណាក់ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងនោះផ្ទាល់ ។

ពលរដ្ឋដែលនៅតំបន់នោះបានបញ្ជាក់ថាសកម្មភាពលបលួចកាយដីច្រាំងទន្លេយកទៅលក់នេះមិនមែនទើបតែកើតមានឡើងជាលើកទីមួយនោះទេ កាលពីឆ្នាំទៅក៏មានកាយយកអាចម៍ដីលក់ជាហូហែ រហូត និងដោយប្រើគ្រឿងចក្រកូនរបស់ លោក ម៉ិល ធារី មេឃុំកោះចេកទៀតផង ។

ពលរដ្ឋបន្តទៀតថា ដីដែលនៅតាម ដងទន្លេនាមាត់ទឹក ដែលមានប្រវែង៣០ ម៉ែត្រពីទឹក គឺឃើញមានក្រុមឈ្មួញកាយ ដឹកលក់ស្ទើរគ្រប់កន្លែងដែលដីទាំងនោះ ជាទ្រព្យសម្បត្តិសាធារណៈគ្មានជនណាយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ ។

លោក សឿន ដែលជាមេការ គ្រឿងចក្រនៅតែបន្តយកដីទាំងនោះលក់ដោយមិនរំខានដល់អាជ្ញាធរ ដែលទង្វើទាំងនេះត្រូវបានមតិមហាជនលើកឡើងថា ខាងគ្រឿងចក្រប្រាកដជាបានបង់ភាគរយឲ្យ លោកមេឃុំ កោះចេក ហើយបានជាសកម្មភាពប្រព្រឹត្តទៅទរលូន ។

លោក ម៉ិល ធារី មេឃុំកោះចេកបានបញ្ជាក់ថា សព្វថ្ងៃកូនលោកមានគ្រឿង ចក្រកាយដីមួយឈុតដែរ តែរឿងកាយយក អាចម៍ដីនោះប្រជាពលរដ្ឋនិយាយចោទលោកទេ គឺប្រជាពលរដ្ឋទេដែលជីកយកលក់កន្លងមក គាត់បានហាមឃាត់ដែរថា កុំឲ្យជីកកាយយកអាចម៍ដីលក់គ្មាននរណាស្តាប់គាត់សោះ ។

លោក ជា កក្កដា ប្រធានមន្ទីរ រ៉ែ និង ថាមពល បានបញ្ជាក់ថាលោកមិនបានដឹងរឿងហ្នឹងឡើយ ចាំឲ្យមន្ត្រីចុះទៅពិនិត្យមើលថាតើយ៉ាងម៉េចម្តេចរឿងហ្នឹង ៕ ហេង នរិន្ទ្រ

pleyveng (1) pleyveng (2)


ចែករំលែក៖