ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញបន្តចុះបង្រ្កាបទីតាំងទទួលផលចោរកម្មឃាត់ខ្លួនមនុស្ស៥នាក់ និងម៉ូតូ៦គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបទីតាំងដែលទទួលផលចោរកម្ម នៅចំណុចភូមិ១៦ ច្រកចូលបារចតុមុខ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៧ ជាលទ្ធផល ឃាត់ខ្លួនមនុស្ស៥ និង ម៉ូតូ៦គ្រឿងផងដែរ ។

ក្នុងប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកសុខ ពេញវុធអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងមានការអនុញ្ញាតិពីព្រះរាជអាជ្ញារងសៀង សុខ ទើបកម្លាំងចំរុះរបស់ខណ្ឌបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យជាក់ស្តែងតែម្តង ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ខាងលើនេះ ទី១,ឈ្មោះផាន់ សន ភេទប្រុស អាយុ៥៥ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ ,ទី២ ឈ្មោះសឿន សាន ភេទប្រុស អាយុ៣៣ឆ្នាំ ,ទី៣ឈ្មោះ ម៉ែន រ៉ាវុធ ភេទប្រុស អាយុ៣០ឆ្នាំ ,ទី៤ ឈ្មោះ សម ចាន់រ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ ,ទី៥ឈ្មោះហិម ហត្ថារ៉ូ ភេទប្រុស អាយុ៣៤ឆ្នាំ ។និងម៉ូតូ៦គ្រឿង មានម៉ាក់ស៊ុយសុីគី ស្មាស ចំនួន៣គ្រឿង ,យ៉ាម៉ាហា មួយគ្រឿង, ហុងដា សេ១១០ (សង់ប៊ុិច),មួយគ្រឿងទៀតម៉ាក់MSX ។

បច្ចប្បន្នជនសង្ស័យទាំង៥នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនិតិវិធី៕ស តារា

unnamed (8) unnamed unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed (5) unnamed (6) unnamed (7)


ចែករំលែក៖