ភ្នំពេញ៖ បុរសម្នាក់មានជម្ងឺតេតាណុសប្រចាំកាយ បានប្រកាច់ធ្លាក់ទឹកបណ្តាលអោយលង់ស្លាប់ បង្កការភ្ញាក់ផ្អើលដល់បងប្អូន និងប្រជាពលរដ្ឋនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅត្រង់ចំណុចក្នុងស្ទឹងព្រែកត្នោត ស្ថិងក្នុងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។
ជនរងគ្រោះមានឈ្មោះ ទូច មន្នីរ័ត្ន ភេប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើមានមុខរបរជាកសិករ។
បើតាមសម្តីបុរសម្នាក់ឈ្មោះ សុខ ជា ត្រូវជាប្អូនថ្លៃងបស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅបង់សំណាញ់នៅក្នុងស្ទឹងព្រែកត្នោតនៅវេលាម៉ោងប្រហែល០៥និង០០នាទីទៀបភ្លឺ រហូតដល់ម៉ោង០៧និង០០នាទីព្រឹក ស្រាប់តែមិនឃើញគាត់នៅបង់សំណាញ់ទេ ដោយមានកាសង្ស័យ ព្រោះកន្លងមកជនរងគ្រោះមានជំងឺតេតាណុសប្រចាំកាយទើបគាត់និងបងប្អូនផ្សែងទៀតចុះរាវរក ក៏ប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ ក្រោយមកទើបឈ្មោះសុខ បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ ។
បើតាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន មូលហេតុជនរងគ្រោះមានជំងឺតេតាណុសប្រចាំកាយ ប្រកាច់ធ្លាក់ទឹកបណ្តាលអោយលង់ស្លាប់តែម្តង ក្រោយមកសមត្ថកិច្ចក៏ប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ