ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឃួងស្រេងអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោកនាយឧត្តមសេនីយ៍ជួនសុវណ្ណអគ្គស្នងការរងនគរបាលជាតិនិងស្នងការនគរបាលរជធានីភ្នំពេញនិងមន្ត្រីក្រោមឱវាទដែលបានចូលរួមក្នុងឱកាសនោះដែរសរុបសមាជិកចូលរួមនៅក្នុងឱកាសនោះផងដែលសរុបជាង223នាក់។
នាយឧត្តមសេនីយ៍ជួនសុវណ្ណអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ2016និងលើកទិសដៅឆ្នាំ2017របស់អង្គសន្និបាតរួចមក។
បន្ទាប់មក លោក ឃួងស្រេងអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានឡើងថ្លែងសន្ទរកថាបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2016និងទិសដៅការងារឆ្នាំ2017របស់ស្នងការនគរបាលរាជធានីភ្នំពេញដោយបានមានប្រសាសន៍ថាក្នុងនាមលោកតំណាងឲ្យលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ តំណាងឲ្យសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជជាណាចក្រកម្ពុជានិងក្នុងនាមសម្តេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលរាជធានីភ្នំពេញនៅក្នុងរយៈពេលកន្លងមកនេះដែលបានបំពេញញភារកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានលទ្ធផលល្អប្រសើរនាពេលឆ្នាំកន្លងមក ដោយសារអស់លោកបានបង្ហាញឲ្យឃើញភាពងាយស្រួល ការលំបាក បញ្ហាប្រឈមនិងវិធាន ការដើម្បីលុបបំបាត់នូវបញ្ហាផ្សេងៗមួយចំនួនកន្លងមកគឺ ជាបទពិសោធន៍សម្រាប់អនុវត្តកិច្ចការរបស់ខ្លួនឲ្យមានប្រសិទ្ធភាពសម្រាប់ឆ្នាំ2017នេះតទៅទៀត។
លោកអភិបាលរងរាជធានីភ្នំពេញក៍បានកោតសរសើរ ពីស្នាដៃរបស់កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញដែលអនុវត្តន៍តួរនាទីនិងភារកិច្ចបានសម្រេចជាបន្តបន្ទាបនៅក្នុងឆ្នាំ2016 ។ទន្ទឹមនឹងនោះដែរលោកអភិបាលក្រើនរំលឹកពីចំណុចខ្វះខាតមួយចំនួនដែលត្រូវយកមកអនុវត្តន៍បន្ថែមទៀត។ព្រោះចំណុចទាំងនោះមានសារសំខាន់បំផុតសម្រាប់កម្លាំងសមត្ថកិច្ចយើងបន្តជុំរុញយ៉ាងខ្លាំងក្លាលើគ្រប់ផ្នែកនៅក្នុងការបង្រួបបង្រួមកម្លាំងដើម្បីរក្សាស្ថិរភាពនយោបាយ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមដើម្បីបង្កលក្ខណះគ្រប់គ្រាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជាពិសេសសម្រាប់រាជធានីភ្នំពេញឈានទៅអនុវត្តន៍ការងារសម្រេចបានជោគជ័យនៅលើកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3ក្រោមការដឹងនាំដ៍ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពដើម្បីបង្កើនទំនុកចិត្តដល់អ្នកវិនយោគគិន ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋប្រកបរបររកសីុក្នងភាពសុខដុមរមនា ។ ហើយសកម្មភាពទាំងអស់នេះហើយគឺការបំពេញភារកិច្ច ដើម្បីបុព្វហេតុសន្តិសុខ សន្តិភាព ការបង្រួបបង្រួមជាតិ រក្សាស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់ដល់សង្គមជាតិ ។
លោកបន្តថាពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌនៅក្នុងរាជធានីភ្នំពេញឆ្នាំ2016បានកើតមានឡើងចំនួន953បើប្រៀបធៀបទៅឆ្នាំ2015មានការកើនឡើងចំនួន168ស្មើនិង24/96ភាគរយបណ្តាលឲ្យមនុស្សស្លាប់93នាក់របួស255នាក់និងបាត់សម្ភារៈលុយកាក់និងគ្រឿងអលង្កាមួយចំនួនទៀតដើម្បីឆ្លើយតបនិងស្ថាភាពខាងលើនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានម្ចាស់ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌសរុបចំនួន812ករណីស្មើនឹង82,03ភាគរយនៃចំនួនបទល្មើសសរុបដោយមានការឃាត់ខ្លួនជនល្មើស1154នាក់រួមនិងវត្ថុតាងមួយចំនួនទៀតលើសពីនេះកម្លាំងសមត្ថកិច្ចយើងបង្ក្រាបបទល្មើសគ្រឿងញៀនមានចំនួន970លើក460ករណីឃាត់ខ្លួនចំនួន2802នាក់លើក1260នាក់បើប្រៀបធៀបឆ្នាំ2015វាមានការកើនឡើងចំនួន502ករណីឃាត់ខ្លួនបាន1542នាក់បានកើនឡើងចំនួន110ភាគរយជាពិសេសបានចូលរួមសហការបង្ក្រាបបទល្មើសផ្សេងទៀតជាមួយកម្លាំងទប់ស្កាតនិងបង្កាគ្រោះអគ្គីភ័យនិងសម្រួលចរាចរណ៍តាមតំបន់កកស្ទះជាប់ជាប្រចាំនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ ។ទាំងនេះគឺជាស្នាដៃដ៍ធំធេងនេះជាជោគជ័យរបស់កងកម្លាំងសមត្ថកិច្ចយើង ដែលប្រគល់ជូន ។
បន្ទាប់មកទៀតនាយឧត្តមសេនីយ៍ នេតសាវឿន បានផ្តល់អនុសាសន៍ឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការិយាល័យជំនាញ អធិការខណ្ឌ និងប៉ុស្កិ៍នគរបាលសង្កាត់ បន្តតាមដាន មុខសញ្ញានិងបង្ក្រាបជនដៃដលើឲ្យបានទាន់ពេលវេលាធ្វើយ៉ាងណា ការពារសន្តិសុខ នៅក្នុងមូលដ្ឋាន ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើកម្លាំងសមត្ថកិច្ចក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើស។
នាយឧត្តមសេនីយ៍បន្តថា បញ្ហាគ្រឿងញៀនធ្វើយ៉ាង ណាឲ្យការិយាល័យជំនាញពាក់ព័ន្ធត្រូវសហការជាមួយប្រជាពលរដ្ឋដើម្បី ទប់ស្កាត់ការហូរចូល ការជួញដូរ ចែកចាយនិង ប្រើប្រាស់គ្រឿងញៀន ទាំងតូច ទាំងធំឲ្យមានប្រសិទ្ធភាពខ្ពស់ ។ជាពិសេសត្រូវទប់ស្កាត់និងបង្ក្រាបមុខសញ្ញាគ្រឿងញៀន ធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាព។
ជាមួយគ្នានេះដែរនាយឧត្តមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាលជាតិបានផ្តល់អនុសាសន៍ និងខ្លឹមសារសំខាន់ៗមួយចំនួនដល់កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញដែលខ្លឹមសារ ទាំងនោះ មានពាក់ព័ន្ធនិងសន្តិសុខជាតិ បទល្មើសព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ សាធារណៈ គ្រឿងញៀន អគ្គិភ័យ នគរបាលមូលដ្ឋាននិងពាក់ព័ន្ធការ ពង្រឹងវិន័យនគរបាលជាតិ។
នៅចុងបញ្ចប់នាយឧត្តមសេនីយ៍នេតសាវឿន និងលោកឃួងស្រេង បាននាំយកថវិកាដែលជាអំណោយលើកទឹកចិត្តដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញដែលមានស្នាដៃការងារល្អក្នុងឆ្នាំកន្លងមក។ដោយឡែកនាយឧត្តមសេនីយ៍នេតសាវឿនក៍បានប្រគល់រថយន្តចំនួន20គ្រឿងដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រាប់បម្រើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីផងដែរ ៕ សហការី