ព័ត៌មានទាន់ហេតុការណ៍៖

រំលោភសេពសន្ថវៈបានសម្រេចនគរបាលចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្បាលត្រាច និងប៉ុស្ដិ៍រដ្ឋបាលអន្សាចំបក់ ឃាត់ខ្លួនបុរសម្នាក់បន្ទាប់ពីទទួលពាក្យបណ្ដឹងពីនារីក្រមុំចាស់ម្នាក់ ពីបទរំលោពសេពសន្ថវៈបានសម្រេច ។

ប្រតិបត្តិការនេះអនុវត្តន៍ឡើងកាលពីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនសង្ស័យ ក្បែរក្រុមហ៊ុនដាំដំឡូងមីចិន ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងទទួលផែននគរបាលយុត្តិធម៌បានឱ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ អ៊ុម ហុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធ និងកូន ០៥នាក់ក្នុងបន្ទុកគ្រួសារ ។ ចំណែកជនរងគ្រោះឈ្មោះ ជវណ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ពិការភ្នែកទាំងសងខាង ។

លោកវរសេនីយ៍ត្រីបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីទទួលបណ្ដឹងពីស្រ្តីជាម្ដាយជនរងគ្រោះពិការភ្នែកទាំងពីរ នៅក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា កាលពីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ជនសង្ស័យបានចាប់នារីរងគ្រោះរំលោភបានសម្រេចចំនួន ០១លើក នៅចំណុចក្បែរទ្រុងមាន់ខាងក្រោយផ្ទះចម្ងាយប្រមាណ ០៥ម៉ែត្រ ខណៈដែលម្ដាយរវល់មិននៅផ្ទះ ហើយជនរូបនេះបានគំរាមសម្លាប់បើសិនជានាងហ៊ានប្រាប់ស្រ្តីជាម្ដាយ ក្នុងពាក្យបណ្ដឹងបានទាមទារសំណងប៉ះប៉ូវជំងឺចិត្តពីជនសង្ស័យចំនួន ៥០០០ដុល្លារ និងផ្តន្ទាទោសតាមនីតិវិធី បន្ទាប់ពីទទួលបណ្ដឹងខាងលើ កម្លាំងជំនាញស្រុកបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្បាលត្រាច និងអន្សាចំបក់ ចុះដល់កន្លែងកើតហេតុដើម្បីបើការស៊ើបអង្កេត និងស្រាវជ្រាវ ហើយបានកំណត់មុខសញ្ញាដើម្បីនាំយកមកបំពេញនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ និងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត៕ ប៉ឹម ពិន

ae (1) ae


ចែករំលែក៖