ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ដែលតាំងខ្លួនជាជំទាវនៅច្បារអំពៅត្រូវតុលាការចេញដីការរឹបអូសរថយន្ត រឿងឆបោកប្រាក់

ចែករំលែក៖

ភ្នំពេញ: ស្ត្រីមា្នក់ដែលតាំងខ្លួនជាជំទាវជិះសុទ្ធតែរថយន្តលុច្សស៊ីស៤៧០ បែរជាមានគំនិតអាក្រក់ប្រើល្បិចឆបោកប្រាក់ក្រោមរូបភាព” ធានារត់ការ ” តែមិនបានសម្រេច ត្រូវបានម្ចាស់លុយប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ទើបឈានដល់ចេញសាលក្រមរឹបអូសយករថយន្តលុច្សស៊ីស៤៧០មួយគ្រឿង ដើម្បីធានាសំណង់ដល់ដើមបណ្តឹង តែការចុះអនុវត្តសាលក្រមនេះមិនបានសម្រេចឡើយដោយសារភាគីចាញ់ក្តីចេញមកដោះស្រាយសងលុយទៅអោយដើមបណ្តឹងវិញ យ៉ាងណាក៍ដោយការចុះអនុវត្តសាលក្រមនេះ បានធ្វើអោយស្ត្រីម្នាក់ដែលតាំងខ្លួនជាជុំទាវបាត់បង់កិត្តិយសផងដែរ ។

ការចុះអនុវត្តសាលក្រមរឹបអូសរថយន្តលុច្សស៊ីស៤៧០ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2L-2322 កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំនុចមុខផ្ទះលេខ28E1E2 ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៣ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅនេះមិនបានសម្រេចឡើង ដោយសារស្ត្រីម្នាក់ដែលតាំងខ្លួនជាជុំទាវនិងប្តីជាឯកឧត្តមនោះចេញមុខដោះស្រាយសំណងអោយទៅដើមបណ្តឹងវិញ មួយផ្នែកទៀតរថយន្ត៤៧០មិនមែនជាកម្មសិទ្ធរបស់លោករស់ ចាន់វាសនា ត្រូវជាប្តីស្ត្រីម្នាក់ដែលតាំងខ្លួនជាជំទាវនោះឡើយ ពោលគឺជាកម្មសិទ្ធរបស់អ្នកផ្សេង ។

រឿងរ៉ាវដែលឈានដល់ការចុះអនុវត្តសាលក្រមរឹបអូសរថយន្តលុច្សស៊ីស៤៧០តែមិនបានសម្រេចនេះ ផ្តើមចេញពីស្ត្រីម្នាក់តាំងខ្លួនជាជុំទាវរួមនិងប្តីជិះរថយន្តលុច្សស៊ីស៤៧០ ពាក់ស្លាកលេខ ភ្នំពេញ2L-2322 បានទទួលលុយជាង៤ពាន់ដុល្លារ នៅក្នុងឆ្នាំ២០១៣ ដោយធានារត់ការអោយ បុរសម្នាក់ឈ្មោះសាន ប៊ុនណារ៉ា ភេទប្រុស អាយុ៤៧ មុខរបរជាមន្ត្រីរាជការ មានទីលំនៅ ឃ្លាំងលេខ២ ផ្លូវទន្លេមេគង្គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ។ បន្ទាប់ពីទទួលបានលុយហើយស្ត្រីដែលតាំងខ្លួនជាជុំទាវរត់ការមិនបានសម្រេចនោះឡើយ ក្រោយមកម្ចាស់លុយបានទាមទារយកលុយមកវិញ តែត្រូវស្ត្រីរូបនោះឆ្លើយដោះសាររហូត ។

បន្ទាប់ពីបាត់បង់សេចក្តីទុកចិត្តម្ចាស់លុយដែលមានឈ្មោះសាន ប៊ុនណារ៉ា បានដាក់ពាក់បណ្តឹងចូលមកសាលាដំបូងរាជធានីភ្នំពេញទើបឈានដល់ការចេញសាលក្រមអោយរឹបអូសយករថយន្តលុច្សស៊ីស៤៧០ ដើម្បីធានាសំណងដល់តែបណ្តឹង តែមិនបានសម្រេចនោះឡើយដោយសាររថយន្តនេះជាកម្មសិទ្ធរបស់អ្នកផ្សេង ដោយយឡែកផ្ទះដែលស្ត្រីតាំងខ្លួនជាជំទាវរស់នៅសព្វថ្ងៃនេះគឺជាផ្ទះជួល ។

ពាក់ព័ន្ធករណីនេះ លោកហ៊ុន សុផល នាយប៉ុស្តិ៍នគរបាលច្បារ អំពៅទី១បានអោយដឹងថា ពេលកម្លាំងចម្រុះចុះមកអនុវត្តរឹបអូសយករថយន្ត៤៧០នេះ មិនបានសម្រេចនោះឡើយដោយសារភាគីចាញ់ក្តីចេញមុខមកដោះស្រាយជាមួយតុលាការដោយធានាចេញសំណងអោយទៅដើមបណ្តឹងវិញ ៕ សណ្តោស

 


ចែករំលែក៖