ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល៣ថ្ងៃសមត្តិកិច្ចចាប់បានអ្នកជូញដូរនិងប្រើប្រាស់គ្រឿងញៀន១0នាក់ក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន និងប្រជាការពារភូមិ ចុះបង្ក្រាបករណី រក្សាទុក និងជួញដូរសារធាតុញៀនខុសច្បាប់ រហូតឈានដល់ឃាត់ខ្លួន ក្រុមញៀនថ្នាំ បានបន្តបន្ទាប់ចំនួន១០នាក់ ក្នុងរយៈ៣ថ្ងៃ នៅទីតាំងផ្សេងគ្នា គឺថ្ងៃទី៦-៧-៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា ជនសង្ស័យ ទាំង ១០នាក់មាន៖ ទី១ ឈ្មោះ ឈឿន ណាងភេទប្រុសអាយុ២៣ឆ្នាំ(ប្រើប្រាស់) ទី២ឈ្មោះ សំ ពីលាន ភេទប្រុសអាយុ២៦ឆ្នាំ (ជួញដូរ) ទី៣ ឈ្មោះ ឈី យិន ហៅ តឿ ភេទប្រុសអាយុ១៧ឆ្នាំ(ចាត់ចែង) ទី៤ ឈ្មោះ ឯម វណ្ណា រ៉ាភេទប្រុសអាយុ២៧ឆ្នាំ(ចាត់ចែង) ទី៥ ឈ្មោះ អ៊ី ស្នាភេទប្រុសអាយុ២៣ឆ្នាំ(ចាត់ចែង)) ទី៦ ឈ្មោះ លី សិលា ភេទប្រុសអាយុ២៤ឆ្នាំ(ចាត់ចែង) ទី៧ ឈ្មោះ ថន ច័ន្ទ រដ្ឋាភេទប្រុសអាយុ១៦ឆ្នាំ(ចាត់ចែង) ទី៨ ឈ្មោះ គង់ ប៉ថង ភេទប្រុសអាយុ២១ឆ្នាំ (ចាត់ចែង) ទី៩ ឈ្មោះ លី ផាន់ណា ភេទប្រុសអាយុ២១ឆ្នាំ (ចាត់ចែង) និង ទី១០ ឈ្មោះ យ៉េត ធីរ៉ាយុតិ្តភេទប្រុស អាយុ២៣ឆ្នាំ (ចាត់ចែង)អ្នកទាំងអស់រស់នៅក្នុងក្រុងសៀមរាបក្នុងភូមិឃុំខុសគ្នា។

ក្រោយពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតរួមមានៈ ម្សៅមេតំហ្វេតាមីន ចំនួន ១កញ្ចប់តូច ស្មើទម្ងន់០,១ក្រាម ,ទូរស័ព្ទដៃចំនួន០៦គ្រឿង,ដាវ ដែក ចំនួន១ ដើម ,ឧបករណ៍ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់ មួយចំនួនធំ។

បច្ចុប្បន្នជនសង្ស័យ១០នាក់ ក្នុងនោះ បញ្ជូន ជនសង្ស័យ ១ នាក់ទៅមណ្ឌលកែប្រែ ចំណែក ជនសង្ស័យ ៩ នាក់ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ចូនទៅតុលាការខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុនរិទ្ធី

ace (3) ace ace (1) ace (2)


ចែករំលែក៖