ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចងកសម្លាប់ខ្លួនសង្ស័យដោយសារជំងឺប្រចាំកាយ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដាច់ចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួន ហើយមូលហេតុសង្ស័យបណ្ដាលមកពីគាត់មានជំងឺប្រចាំកាយ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅរោងខាងក្រោយផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះប្រាជ្ញ ផា អាយុ៣៥ឆ្នាំ មុខរបរកសិករស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពត៌មានពីស្ត្រីឈ្មោះ ម៉ិល គុណ អាយុ៦១ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះបានឱ្យដឹងថា កូនប្រុសរបស់គាត់មិនដែលមានរឿងអ្វីទេ រឿងស្នេហាអីក៏អត់ដែរ តែប៉ុន្មានថ្ងៃកន្លងមកនេះ កូនគាត់ឧស្សាឈឺក្បាលញឹកញាប់ ប៉ុន្តែគាត់មិនដឹងថា មានជំងឺអីនោះឡើយ ។ លុះដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទ១០ ខែកុម្ភៈ ពេលប្តីរបស់គាត់ដែលជាឪពុកជនរងគ្រោះ បានដើរទៅក្រោយផ្ទះ ស្រាប់តែឃើញកូនចងក ប៉ុន្តែមុនដំបូងមិនដឹងថាចងកនោះទេ។ មើលភ្លាមៗដូចជាឈរលើកៅអី ប្ដីគាត់បានសួរ តែមិនឮឆ្លើយសោះ ហើយដោយមានការសង្ស័យ ក៏បានចូលទៅមើលឱ្យច្បាស់ទើបដឹងថា កូនចងកស្លាប់បាត់ទៅហើយ។

ភ្លាមៗនោះបណ្តាលឱ្យមានការណ៍ភ្ញាក់ផ្អើលតែម្តង ហើយក្រោយពីហេតុសមត្ថកិច្ចជំនាញបានទៅដល់ និងធ្វើកោសល្យវិច័យរួចប្រគល់សពឱ្យឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖