ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះពលរដ្ឋមួយខ្នងត្រូវភ្លើងឆេះម៉ត់ដោយសារផ្ទុះចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះបំផ្លាញផ្ទះឈើមួយខ្នងទំហំ២០ម៉ែត្រ គុណ១២ម៉ែត្រនិងទ្រព្យសម្បត្តិជាច្រើន នៅក្រុមទី៧ ភូមិរំចេក២ សង្កាត់រតនៈ ក្រុង បាត់ដំបងកាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ។

លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថាអគ្គិភ័យឆេះផ្ទះដំបូលស័ង្កសីជញ្ជាំងក្ដារទាំងស្រុងនោះមានម្ចាស់ឈ្មោះ ប៊ុន បេលេខ ភេទប្រុស អាយុ៥៦ឆ្នាំ ។ ករណីអគ្គីភ័យនេះរងការខូចខាតសរុបជាទឹកប្រាក់ប្រហែលជាង ៧.០០០ដុល្លារ ។

លោកបានបញ្ជាក់ថា មូលហេតុបណ្ដាលឲ្យឆេះផ្ទះនេះគឺមកពីទុស្សេខ្សែភ្លើង ។ លោកបានបន្ថែមថា នៅពេលកើតហេតុ កម្លាំងនគរបាលក្រុងបាត់ដំបងបានចុះជួយ អន្តរាគមន៍ពន្លត់ តែមិនអាចជួយទាន់ ដោយសារអំណាចភ្លើងបានឆេះពេញ បន្ទុកទៅហើយ ។ ម្យ៉ាងរដូវនេះខ្យល់ ហួតហែងខ្លាំងផង ។ តែទោះយ៉ាងណា ករណីនេះមិនបង្កគ្រោះថ្នាក់ដល់ជីវិត មនុស្សឡើយ ៕ សហការី

1 2


ចែករំលែក៖