ភ្នំពេញ៖ កម្លាំងអន្តរាគមន៍នៃអធិការនគរបាកខណ្ឌពោធិ៍សែនជ័យ ល្បាតប្រទះឃើញជនសង្ស័យ៣នាក់ ហៅឆែកឆេររកឃើញថ្នាំញៀន ទើបឈានដល់ការឃាត់ខ្លួនតែម្តង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ វិមានអង្គរជ័យ បន្ទប់លេខ០៩ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានចំនួន៣នាក់ ទី១. ឈ្មោះ អ៊ួង សូពីណា ភេទប្រុសអាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ (ម្ចាស់ថ្នាំញៀន) ទី២.ឈ្មោះ សោម សោភា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ទី៣. ឈ្មោះ អ៊ុក ស្រីអូន ភេទស្រីអាយុ ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិវាក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
សមត្ថកិច្ចបានបន្តថា នៅមុនឃានដល់ការឃាត់ខ្លួនកម្លាំងអន្តរាគមន៍ដោយមានការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទឲ្យជិះម៉ូតូល្បាតក្នុងមូលដ្ឋាន ដើម្បីការពារជូនប្រជាពលរដ្ឋ ខណៈតាមបណ្តោយផ្លូវវេងស្រេង អ៊ួ សូពីណា ជិះម៉ូតូជាមួយមិត្តភក្តិម្នាក់ទៀត ដោយមានការសង្ស័យ ជិះតាមរហូតផ្ទះសំណាក់អង្គរជ័យ ជនសង្ស័យ ក៏លោតចុះពីម៉ូតូរត់ចូលក្នុងផ្ទះសំណាក់ខាងលើ ចូលក្នុងបន្ទប់លេខ៩ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទើបឆែកឆេររកឃើញថ្នាំញៀន និងឃាត់ខ្លួនតែម្តង។
ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចដកហូតម្ស៉ៅក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ថង់តូច និង១កញ្ចប់ថង់ធំ និងជញ្ជីងគ្រឿងញៀនចំនួន១ រួមទាំងម៉ូតូ ម៉ាក Zoomerx ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ FS 9106 ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវឃាត់ខ្លួនមកកាន់ផ្នែកជំនាញ នៃអធិការដ្ធានគរបាលខណ្ឌពោធិសែនជ័យ ដើម្បីកសាងសណុំរឿងចាត់ការតាមនិតិវិធី ៕សុខាសែនជ័យ