ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យដួលបោកក្បាលស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានដោយខ្លួនឯង បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានកម្ពុជាជប៉ុន សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ដែលបាត់បង់ជីវិតនោះ ទី១មានឈ្មោះសរ សារី ភេទប្រុស អាយុ ២៧ឆ្នាំ មុុខរបរ កម្មកររោងចក្រ មានទីលំនៅស្ថិតក្នុងភូមិត្របែកប្រហោង ឃុំស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។(ជាអ្នកបើកបរម៉ូតូ) និងទី២មានឈ្មោះ កែវ ឧត្តម ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរ និស្សិត មានទីលំនៅស្ថិតក្នុងភូមិ ឃុំជាមួយគ្នា ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បុរសទាំង២នាក់បានជិះម៉ូតូម៉ូតូម៉ាក ហុងដាវេវពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FQ-4791 ដោយជិះឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាយ៉ាងណា ក៏ជ្រុលចង្កូតទៅបុកនិងបង្កាន់ស្ពានបណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុទាំងពីរនាក់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើកំណត់ហេតុ និងប្រគល់សពអោយទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ ភារ៉ា ដង្កោ

IMG_5933 IMG_5934 IMG_5935 IMG_5936


ចែករំលែក៖