ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ សៅ សុខា ៖ ចាត់ការអ្នក ឈរទិញត្រួតពិនិត្យដេប៉ូឈើឃ្លាំងស្តុកឈើ និងសិប្បកម្មខុសច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលខេត្តពោធិ៍ សាត់លោក ម៉ៅ ធនិន បានដឹកនាំកម្លាំងចុះ ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្តស្រុកវាលវែង ។

នាយឧត្តមសេនីយ៍ សៅ សុខា បាន ដាក់ចេញវិធានការមួយចំនួនរួមមាន ទី១-ទប់ស្កាត់ការពារឈើនៅនឹងដើម (ឈើ ឈរ) ដោយត្រូវអប់រំប្រជាពលរដ្ឋ (លើក មកនិយាយគ្រប់អង្គប្រជុំ ជាពិសេសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន, អង្កការសង្គម ស៊ីវិល) និងទី២-អំពីផលប៉ះពាល់នៃការ បាត់បង់ធនធានធម្មជាតិព្រៃឈើក្នុងនោះផ្តោតលើច្បាប់និងបទប្បញ្ញត្តិអំពីបទល្មើស ព្រៃឈើ។ ក្រសួងបរិស្ថានក៏ដូចជា មន្ទីរបរិស្ថានគឺជាជំនាញផ្ទាល់ទប់ស្កាត់ឲ្យខាងតែបាន(ដោយមានការសហការពីរដ្ឋបាលព្រៃឈើកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ) ។

ការដឹកនាំនៅលើអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ រួមបញ្ចូលទាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក ដោយមានការចូលរួមពី គ្រប់កងកម្លាំងទាំងអស់ក្នុងការទប់ស្កាត់ និងបង្ក្រាប។ មេភូមិ-មេឃុំត្រូវតែចូលរួម យ៉ាងសកម្ម ។

នាយឧត្តមសេនីយ៍ សៅ សុខា បាន លើកឡើងថា ធនធានធម្មជាតិនៅខេត្ត រតនគិរី និងខេត្តមណ្ឌលគិរីគឺខ្សត់ខ្សោយហើយនៅមានតែខេត្តពោធិ៍សាត់ទេដែលនៅសេសសល់ព្រៃព្រហ្មចារីច្រើន។

នាយឧត្តមសេនីយ៍ សៅ សុខា បាន សង្កត់ធ្ងន់ថា «ត្រូវចាត់ការអ្នកឈរទិញ ត្រួតពិនិត្យដេប៉ូឈើ ឃ្លាំងស្តុកឈើ និង សិប្បកម្មខុសច្បាប់ តែបើដេប៉ូឈើឃ្លាំងស្តុក ឈើនិងសិប្បកម្មដែលត្រូវច្បាប់ ប៉ុន្តែ ទទួលទិញឈើដែលខុសច្បាប់ត្រូវត្រួត ពិនិត្យឡើងវិញ និងដាក់វិធានការបង្ក្រាប។ រដ្ឋបាលព្រៃឈើត្រូវត្រួតពិនិត្យការដឹក ជញ្ជូនផល និងអនុផលព្រៃឈើមានច្បាប់ ឬគ្មានច្បាប់។ ត្រូវគិតពីទិដ្ឋភាពនយោបាយ ចំពោះជនដែលដឹកតាមរទេះឈើប្រហោង ឬឈើពុកដែលបានកាប់ពីចម្ការ»។

យ៉ាងណាក៏ដោយសម្រាប់បេសកកម្មចុះពិនិត្យបទល្មើសព្រៃឈើកាលពីម្សិល មិញកម្លាំងប្រតិបត្តិការមិនបានចុះដកហូតឈើ ឬចាប់ខ្លួនជនល្មើសនោះទេគ្រាន់តែ ចុះពិនិត្យជាក់ស្តែងនៅតំបន់មួយចំនួនដែល រងការកាប់បំផ្លាញ ប៉ុន្តែសម្រាប់ខេត្តពោធិ៍សាត់មាននៅសល់ឈើច្រើន។ ដូច្នេះត្រូវបន្តយ៉ាងប្រសិទ្ធភាពក្នុងការការពារ និង ទប់ស្កាត់នៃការកាប់បំផ្លាញ ៕ ហេង សូរិយា

ff se


ចែករំលែក៖