ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូកង់បី បើកគៀររថយន្តហាយឡែនឌ័រពីមុខឲ្យជ្រុះកាង ហើយជ្រុលទៅបុកគូទរថយន្តម៉ាស្ដាពីក្រោយបណ្ដាលឲ្យបែកស្ទុបទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូកង់បីទៅប្រជ្រៀត ខណៈដែលផ្លូវកំពុងចង្អៀត បណ្ដាលឲ្យជ្រុលចង្កូតទៅគៀរនឹងគូទរថយន្ត២គ្រឿងបណ្ដាលឲ្យរងការខូចខាត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវរដ្ឋសភា កែងនិងផ្លូវព្រះសីហនុ ខាងត្បួងជាប់រង្វង់មូល សម្ដេចព្រះសង្ឃរាជ ជួន ណាត ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ មានរថយន្ត២គ្រឿងបើកស្របទិសគ្នា ១គ្រឿងម៉ាកម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3AD.6766 បានបើកពីមុខ ១គ្រឿងទៀតម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-3925 បានបើកពីក្រោយ តាមបណ្ដោយផ្លូវរដ្ឋសភា ក្នុងទិសដៅពីត្បួងទៅជើង ខណះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូកង់បីមួយគ្រឿងមិនមានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់និងដឹកមិត្តភក្ត្រ័ប្រមាណ៤ទៅ៥នាក់ទិសដៅស្របគ្នាក្នុងល្បឿនលឿនល្មម ដោយសាផ្លូវចង្អៀត ហើយចង់ប្រច្រៀត ក៏បានគៀររថយន្តហាយឡែនឌ័រ ចំកាងពីមុខបណ្ដាលឲ្យធ្លាក់កាង និងជ្រុលទៅបុកគូទរថយន្តហាយឡាក់វីហ្គូចំពីក្រោយបណ្ដាលឲ្យបែកស្ទុបរងការខូចខាតមួយចំហៀង។

ក្រោយពេលកើតហេតុ ភាគីខាងម៉ូតូកង់បីបានចុះមកសម្របសម្រួលជាមួយរថយន្តរងគ្រោះទាំង២គ្រឿង តែដោះស្រាយគ្នាអស់រយះពេលយ៉ាងជាច្រើនម៉ោងមិនត្រូវរូវគ្នា ទើបម្ចាស់រថយន្តទាំង២គ្រឿងបានសម្រេចទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបាសាក់ប្រគល់ឲ្យដោះស្រាយបន្តតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ

IMG_6073-600x450 IMG_6086-600x450 IMG_6082-600x450 IMG_6078-600x450 IMG_6077-600x450


ចែករំលែក៖