ព័ត៌មានទាន់ហេតុការណ៍៖

ក្ដឹបចោរ៣នាក់លួចកាបូបលុយបានហើយ រត់មិនរួច ឃាត់ម្នាក់ ឯបក្ខពួករត់គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ក្តឹបចោរចំនួន៣នាក់ ជាមុខសញ្ញាចាស់ ដែលតែងតែលួច និងគាស់បន្ទប់ជាច្រើនដង ដែលសមត្ថកិច្ចបានហើយអប់រំលែងទៅវិញត្រូវបានប្រជាពលរដ្ឋចាប់បានសារជាថ្មីខណះធ្វើសកម្មភាពលួចយកកបូប លុយរបស់ស្រ្តីដែលជាអាជីវករលក់ដូរ នៅក្នុងផ្សារពោធិ៍ចិនតុងម្នាក់បានចំនួនប្រមាណ ជាង៣ពាន់ដុល្លារ ក្នុងខណៈពេលដែលស្រ្តីរូបនោះ ទុកកាបូបលុយនិងគ្រឿងអលង្ការ នៅក្រោមគ្រែកន្លែងលក់ដូរ។ក្រោយ ពេលលួចបានសម្រេច បាននាំគ្នាជិះម៉ូតូម៉ាកស៊ីទីសេ១០០កូរ៉េ១គ្រឿងរត់គេចខ្លួន ប៉ុន្តែពេលនោះត្រូវបាន អ្នកជិតខាងឃើញទាន់ប្រាប់ស្រ្តីរងគ្រោះហើយក៏ស្រែកឆោរឡោ ហើយប្រជាពលរដ្ឋដេញតាម ទាន់នៅម្តុំមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទើបឃាត់បានម្នាក់រួមទាំងការបូបលុយដោយឡែក២នាក់ទៀតគេចខ្លួនបាត់។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង ១ រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងផ្សារពោធិ៍ ចិនតុង ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្ដឹបចោរដែលត្រូវចាប់ខ្លួននោះ ឈ្មោះ ឆ្លាំង អាយុ១៣ឆ្នាំ ស្នាក់នៅម្ដុំវត្តគោកបញ្ជាន់ ស្ថិតនៅក្នុងភូមិចោម ចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែកបក្សពួក២នាក់ទៀត មិនត្រូវបានស្គាល់ឈ្មោះនោះឡើយ ពួកគេជិះម៉ូតូ១គ្រឿង ម៉ាកស៊ីទីសេ១០០កូរ៉េ ពណ៏ក្រហម ពាក់ស្លាកលេខតាកែវ 1H-5475។ដោយឡែក ស្រ្តីជាម្ចាស់កាបូបលុយ ឈ្មោះគង់ ធីតា អាយុ៣៥ឆ្នាំ ជាអជីវករលក់ដូរនៅក្នុងផ្សារពោធិ៍ចិនតុង ហើយនៅ ក្នុងកាបូបនោះ មានលុយដុល្លារ២១០០ដុល្លារនិង ប្រាក់រៀលជាច្រើន ព្រមទាំងគ្រឿងអលង្ការមួយចំនួន ទៀត សរុបជាង៣ពាន់ដុល្លារ។

ស្រ្តីរូបនោះបាននិយាយទាំងការយំស្រែកថា លុយទាំងអស់នោះគឺម៉ូយដែលជំពាក់ថ្លៃទិញទំនិញ ទើបសង មកឲ្យគាត់ថ្មីៗ ហើយគាត់មិនទាន់បានយកទៅទុកដាក់នៅឡើយ ដោយឡែកនៅមុនពេលកើតហេតុ គាត់ បានទុលកាបូបលុយខាងលើ នៅក្រោមគ្រែក្នុងកន្លែងលក់ដូរ បន្ទាប់មកគាត់បានទៅបត់ជើងតូចមួយភ្លែត ប៉ុណ្ណោះ។លុះពេលចេញមកវិញស្រាប់តែ អ្នកជិតខាងប្រាប់ថាកាបូបលុយនោះ ត្រូវបានចោរលួចបាត់ហើយ ទើបគាត់ស្រែកឆោរឡោ ហើយត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរក៏បានជួយដេញតាម រហូតដល់ចំណុចមុខអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ទើបក្រុមវារផ្ដួលម៉ូតូចោល រត់គេចខ្លួនហើយ កម្លាំងបានចាប់ម្នាក់ ឯ២នាក់ទៀតគេចខ្លួនបាត់។ក្រោយមកក្មេងដែលបាប់ បានបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលកាកាប ដើម្បីសាកសួរនិងកសាងសំណុំរឿង៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖