ព័ត៌មានទាន់ហេតុការណ៍៖

អង្គការដៃគូសម្ព័នមិត្តវាយអេដ៍ចុះឆ្មក់បង្ក្រាបសាច់សត្វព្រៃម្តងទៀត ចាប់បានទាំងកូនឈ្មួញពីរនាក់ តែត្រូវដោះលែង ដោយមិនពិន័យតាមច្បាប់អន្តរកាល ឬដាក់ទោសនោះទេ

ចែករំលែក៖

 

ខេត្តស្ទឹងត្រែង៖ អង្គការដៃគូសម្ព័នមិត្តសត្វព្រៃ ចុះឆ្មក់បង្ក្រាបបានឈ្មួញរកស៊ីលក់សាច់សត្វព្រៃដុះស្លែម្តងទៀត រួមទាំងកូនឈ្មួញប្រុស ស្រីពីរនាក់ ធ្វើឲ្យភ្ញាក់ផ្អើលដល់អាជីវករលក់ដូរក្នុងផ្សារ និងក្រុមម៉ូតូឌុប បង្ក្រាបបានសាច់សត្វព្រៃជាង៥០គីឡូក្រាម ចំនួនពីរកន្លែង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីព្រឹក ស្ថិតក្នុងផ្សារសាមគ្គីក្រុងស្ទឹងត្រែង ភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង ។

លោក សរ រ៉ោ អនុប្រធានក្រុមអន្តរាគមន៍អង្គការសម្ពន្ធមិត្តវាយអេដ៍សត្វព្រៃ បានឲ្យដឹងថា ការចុះឆ្មក់បង្ក្រាបនេះ គឺក្រុមការងារសម្ពន្ធមិត្តរបស់លោក មិនអាចឲ្យមន្ត្រីជំនាញមូលដ្ឋានដឹងមុននោះទេ ពេលលោកចុះឆ្មក់បង្ក្រាប ដើម្បីឈានដល់បង្ក្រាបអ្នករកស៊ីរបរសត្វព្រៃព្រឹកមិញនេះ បានកូនឈ្មួញដុះស្លែប្រុស ស្រីពីរនាក់ យកមកដាក់ទោសទៅតាមផ្លូវច្បាប់ ដែលខ្លួនបានប្រព្រឹត្តិ ក៏ប៉ុន្តែក្មេងប្រុសនោះ មិនបានពាក់ព័ន្វទេ គ្រាន់តែជួយការពារបងស្រីខ្លួន ចំណែកស្ត្រីដែលលក់សាច់សត្វព្រៃត្រូវជាបងនោះឈ្មោះគង់ ស្រីនិច្ច អាយុ២៨ឆ្នាំ រស់នៅភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុង ខេត្តស្ទឹងត្រែង ។

លោកបន្តទៀតថា ការបង្ក្រាបនោះ កម្លាំងរកឃើញ សាច់ជ្រូកព្រៃ២០,៥០គីឡូក្រាម សាច់ប្រើសស្រស់១១,៥០គីឡូក្រាម សាច់ឈ្លូសស្រស់២៣,៥០គីឡូក្រាម អណ្តើកបិទមុខ១ ទម្ងន់១គីឡូក្រាម ចំណែកមនុស្សដែលបង្ក្រាប់បាននោះត្រូវបានដោះលែង ឲ្យមានសេរីភាពវិញហើយ នៅថ្ងៃដដែលនេះ ដោយមិនបានផាកពិន័យ និងដាក់ទោសទាន់នោះទេ។

មន្ត្រីសម្ពន្ធមិត្តម្នាក់បានបង្ហើបប្រាប់ឲ្យដឹងថាៈ ទាល់តែមានកិច្ចសហការពីមន្ត្រីមូលដ្ឋានទើបបង្ក្រាបអស់ និងឈប់ចរាចរណ៍នៅលើទីផ្សារ បើមិនដូច្នេះទេ ចាប់ឯមុខ លក់នៅក្រោយដដែល ចាប់ណាស់ លក់ណាស់ ព្រោះឈ្មួញទាំងនោះមានខ្នងបង្អែក ទើបគេមិនខ្លាចនោះ ។

គួររំលឹកផងដែរថា ហេតុអ្វីអង្គការវាយអេដ៍សម្ពន្ធមិត្តសត្វព្រៃដោះលែង កូនឈ្មួញលក់សាច់សត្វព្រៃ ដែលគេដឹងថា: ម្តាយ និងខ្សែស្រឡាយរបស់ម្តាយគេ ឈ្មោះ យាយមុំ នោះនរណា ក៏ស្គាល់ដែរថា ជាឈ្មួញរកស៊ីមុខរបរនេះជាច្រើនឆ្នាំមកហើយ តកូន តចៅ មិនដាច់នោះទេ ហើយប្រជាពលរដ្ឋដាក់ឈ្មោះថា យាយមុំ លក់សត្វព្រៃ សូម្បីតែអ្នកភ្នំពេញ ក៏ស្គាល់ច្បាស់ដែរ តែងតែកុម្មង់សាច់ព្រៃរបស់គាត់ បែរជាដោះលែងទៅស្រួលៗ ដោយគ្មានដាក់ទោស ឬធ្វើការផាក់ពិន័យទៅវិញ ។

ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ក៏ដូចអាជីវករក្នុងផ្សារ បានរិះគន់ថា ការដែលគកេដោះលែងនេះ ធ្វើឲ្យឈ្មួញកាន់តែបានចិត្ត លក់ដដែលៗទៀត ។ បើអីចឹង ចាំបាច់ចាប់ធ្វើអី ។ ប្រជាពលរដ្ឋលើកឡើងថា កុំថាឡើយមេព្រៃខេត្តឃុបខិតគ្នាជាមួយឈ្មួញ សូម្បីតែអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏ចេះឃុបឃិតគ្នាដោះលែងឈ្មួញដែរ មិនធម្មតាទេ ៕ មាស សុផាត

tre (1) tre (2) tre (3) tre (4) tre (5) tre (6) tre (7) tre (8) tre (9) tre (10)


ចែករំលែក៖