ព័ត៌មានទាន់ហេតុការណ៍៖

ជនល្មើជួញដូរគ្រឿងញៀនម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ ជនល្មើសជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបង្រ្កាបចាប់ខ្លួនបានរួមជាមួយថ្នាំញៀន២កញ្ចប់ធំ-តូច ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនល្មើសដែលត្រូវបានចាប់ខ្លួននោះឈ្មោះ វ៉ាន់ កុសល់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិម៉ារៀមទាក ឃុំជីរោរ្ដិ៍ ស្រុកជីរោរ្ដិ៍ទី២ ខេត្តកំពង់ចាម ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនចនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ធំ-តូច និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីទទយលបានព័ត៌មានពីមហាជនថានៅក្នុងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង មានជនល្មើសធ្វើសកម្មភាពជួញដូរគ្រឿងញៀន សមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបាន សហការជាមួយនគរបាលប៉ុស្តិ៍ចុះឃ្លាំមើលរហូតឈានដល់បង្រ្កាបចាប់ខ្លួនជនល្មើសរួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ

fr5 (1) fr5 (2)


ចែករំលែក៖