ខេត្តបន្ទាយមានជ័យ ៖ ប្រភពក្រៅផ្លូវ ការមួយបានអះអាងថា ករណីគ្រោះថ្នាក់ ចរាចរណ៍ បង្កឡើងដោយរថយន្តហ្វដរ៉េន ជើរ២បាំង (FordRanger Pickup) បើក បុកម៉ូតូ១គ្រឿង ហើយម៉ូតូខ្ទាតទៅបុករ៉ឺម៉ក ម៉ូតូចតចោលបណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានគេស្គាល់ ថាជាមន្ត្រីនគរបាល គឺលោក ប៉ី ណាស៊ី នាយនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ និងជានាយនគរបាលនៃអគ្គលេខាធិការដ្ឋានគ្រប់គ្រង និងបង្ក្រាបបទល្មើសក្លែង បន្លំម៉ាកសញ្ញាក្រសួងមហាផ្ទៃ ។
សមត្ថកិច្ចផ្នែកសណ្ដាប់ធ្នាប់សាធារណៈក្រុងប៉ោយប៉ែតប្រាប់ថា កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ មុន ដំបូងមានរថយន្ត១គ្រឿងម៉ាក Ford Ranger Pickup ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ-0808 អ្នកបើកបរ (ក្តាប់ ឈ្មោះ និងអាសយដ្ឋានពុំបាន) ក្នុងគោលដៅពីទិសខាងលិចទៅទិសខាងកើត ។ លុះ បើកបរមកដល់ផ្លូវបំបែកជា៤ ស្រាប់តែ មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1M- 2410 បើកបរដោយឈ្មោះ ស្រី នី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកម្មករ និងអ្នករួម ដំណើរ២នាក់ទៀត ១-ឈ្មោះ នរាណ៍ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មករ និង ២-ឈ្មោះ សំបូរ ហៅ ពៅ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករ ។ នារីរងគ្រោះបើកបរ ក្នុងគោលដៅពីទិសខាងជើងទៅទិសខាង ត្បូង ។ លុះបើកមកដល់ផ្លូវបំបែកជា៤ ក៏ ត្រូវរថយន្តខាងលើបុកខ្ទាតទៅផ្ទប់នឹងរ៉ឺម៉កម៉ូតូចតចោល បណ្តាលស្លាប់ម្នាក់នៅនឹង កន្លែង និង២នាក់ទៀតរងរបួសធ្ងន់ ក្រោយ មកក៏បានស្លាប់ម្នាក់ទៀតឈ្មោះ សំបូរ ហៅ ពៅ ខណៈបញ្ជូនដល់មន្ទីរពេទ្យ ដោយសារ របួសធ្ងន់ធ្ងរពេក ។
ជនរងគ្រោះទាំង៣នាក់ រស់នៅក្នុងភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្រោយធ្វើកំណត់ហេតុរួចយានយន្តទាំងអស់ ត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត ដើម្បីរក្សា ទុកដោះស្រាយតាមផ្លូវច្បាប់ ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ នេះបាននិយាយឲ្យដឹងថា គាត់បានឃើញអ្នកបើកបររថយន្តម៉ាកហ្វដរ៉េនជើរ ford ranger Pickup ១គ្រឿងបានបើកបុកម៉ូតូនារី រងគ្រោះ បណ្តាលឲ្យស្លាប់២នាក់ និងរបួស ធ្ងន់ម្នាក់ ហើយថែមទាំងទាញកាំភ្លើងបំណងបាញ់រះទៀតផងនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ត្រង់ចំណុច ស្តង់ជ្រូកស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ពលរដ្ឋបន្តទៀតថា អ្នកបើកបររថយន្ត Ford Ranger Pickup ក្រោយមកគេស្គាល់ថាជាមន្ត្រីនគរបាល គឺលោក ប៉ី ណាស៊ី នាយ នគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ និងជានាយគរបាលនៃអគ្គលេខាធិការដ្ឋានគ្រប់គ្រង និងបង្ក្រាបបទល្មើសក្លែងបន្លំម៉ាក សញ្ញាក្រសួងមហាផ្ទៃ ។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថ្ងៃទី១៥ខែកុម្ភៈថា “ពិតជាមានហេតុការណ៍គ្រោះ ថ្នាក់ ចរាចរណ៏រថយន្តបុកម៉ូតូនៅចំណុចស្តង់ ជ្រូកនោះបង្កឲ្យមនុស្សស្លាប់២នាក់ និង របួសធ្ងន់ម្នាក់” ។
លោកបន្តថា រថយន្តបង្កគឺជារថយន្តរបស់នាយនគរបាលលោក ប៉ី ណាស៊ី មែន តែ ក្នុងហេតុការណ៍នោះ មន្ត្រីនគរបាលលោក រាយការណ៍មកថា អ្នកបើកបររថយន្តពេល នោះជាអ្នកផ្សេង មិនមែនជាម្ចាស់រថយន្ត ទេ ជននោះបានរត់គេចខ្លួនហើយដែរ ។
ប្រជាពលរដ្ឋដែលជាសាក្សីនៅទីកើតហេតុបំភ្លឺផ្ទុយពីលោកអធិការ ពោលគឺក្រោយកើតហេតុគេឃើញសមត្ថកិច្ចបានមកដល់ហើយបានចាប់វាយខ្នោះអ្នកបើករថយន្តនោះ ពួកគេមើលឃើញច្បាស់ជាលោក ប៉ី ណាស៊ី ។
ទោះជាយ៉ាងណា មិនទាន់មានប្រភពឯក រាជ្យបញ្ជាក់ពីករណីនេះបន្ថែមទេ ។ ពលរដ្ឋ នៅតែមិនអស់ចិត្តហើយថា អ្នកបង្កគ្រោះថ្នាក់នោះទំនងជាស្រវឹងស្រាធ្លាក់ភ្នែកហើយ មើលទៅបុរសនោះមានឈ្មោះដូចខាងលើ គឺជាអ្នកបើលបររថយន្ត និងជាម្ចាស់រថយន្ត មានលំនៅក្បែរម្តុំផ្សារហ៊ុយឡេងអគារថ្មី (ហ្សូនសាប) ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ និង ក្រុងប៉ោយបែ៉ត ៕ ជាយក្រុង