ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរសម្នាក់ដែលគេយកមកទម្លាក់ចោលនៅឆ្នេរព្រែកត្រែង

ចែករំលែក៖

 

សាកសពមិនស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចមាត់លូ តាមតិរៈ វិថីសម្តេចហ៊ុន-សែន ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨- ៩ក្នុង ក្រុម៤ភូមិ ៤ សង្កាត់អូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

តាមប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា សាកសពនេះត្រូវបានពួកគាត់ប្រទះឃើញតាំងពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយរុំច្រកថង់ប្លាស្ទិកចោលនៅមាត់លូ តាមបណ្តោយឆ្នេរព្រែកត្រែង តាមបណ្តោយតិរៈ វិថីសម្តេចតេជាហ៊ុន សែន ចន្លោះគីឡូម៉ែត្រលេខ៨ -៩ ។

តាមការឲ្យដឹងពីលោក កុល ផាលី ស្នងការរង ទទួលបន្ទុកប្រធានការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សាកសពនេះ ត្រូវបានគេធ្វើឃាតប្រហែលជា១០ថ្ងៃរួចមកហើយ ដោយចងបត់ច្រកចូលក្នុងថង់ប្លាស្ទិករុំ ៤ជាន់ យកមកទំលាក់ចោលនៅចំណុចកើតហេតុខាងលើ ហើយសមត្ថកិច្ចនឹងកំពុងបន្តស្រាវជ្រាវ ដើម្បីរកមុខសញ្ញា ក៏ប៉ុន្តែសាកសពនេះសង្យ័យថា សម្លាប់នៅខេត្តផ្សេង ឬនៅរាជធានីភ្នំពេញ រួចយកមកទំលាក់ចោលនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។

តាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ច ទៅលើរបៀបវេចខ្ចប់របស់ ឃាតកនេះយ៉ាងតិចក៍មានគ្នាពី៣ ទៅ៤នាក់ ។

លោកបានបន្តថា កន្លងមកក៏មានសាសពជនជាតិចិន ដែលឃាតកសម្លាប់នៅភ្នំពេញ ច្រកក្នុងវ៉ាល្លីស យកមកបោះចោលនៅតំបន់ទឹកសាប ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ក៏ប៉ុន្តែត្រូវបានស្រាវជ្រាវចាប់បានបក្ខពួកឃាតកយកមកផ្តន្ទាទោសរួចហើយ ។

តាមការពិនិត្យសាកសពជនរងគ្រោះស្លៀកខោខ្លី ពណ៌ក្រហម មានឆ្នោតខាងពណ៌ទឹកប៊ិច ។

លោកបញ្ជាក់ថា សាកសពនេះត្រូវបានឃាតកយកថង់ផ្លាស្ទីកខ្មៅរុំក្បាល និងយកកៅស៊ូពោះវៀនឡានរឹតក៦ជុំ និងយកអាវរុំក្បាលបន្ថែមពីលើថង់ផ្លាស្ទីករួចយកលួសចងរឹតក និង ចងដៃដោយខ្សែអង្រឹង ខ្សែពួរចងរឹតទាក់កមកភ្ជាប់នឹងចំណងដៃ រួចរឹតបន្តឹងសាកសពឲ្យអង្កុញខ្លួនចេញជារាងមូលច្រកចូលទៅ ថង់ប្លាស្ទីករួចយកមកទំលាក់ចោលនៅទីតាំងខាងលើ។

ក្រោយពិនិត្យរួចសាសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ចុះនៅក្បែរកន្លែងដែលបានប្រទះឃើញ ដោយសារតែសាកសពមានក្លិនស្អុយខ្លាំងមិនអាចយកទៅបូជាបាន និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំទៅតាមជំនាញដើម្បីបើកការស៊ើបអង្គេតបន្ថែម ឈានទៅរកមុខសញ្ញាឃាតកយកមកផ្តន្ទាទោសតាមនិតិវិធីច្បាប់ ៕ ឆ្លាម សមុទ្រ

dig

dav

dav

dav

dav

dig

dig

dav

dav

dig

dig

dav

dav

dig

dig


ចែករំលែក៖