ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស៦នាក់ពាក់ព័ន្ធគ្រឿងញៀននៅប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានសហការជាមេប៉ុស្ថិ៍ឃុំស្ទឺងកាច់ ដោយការបញ្ជាពីលោក ជា ចាន់ឌឹន ស្នងការនគរបាលខេត្តប៉ៃលិនឲ្យលោកវរៈសេនីយ៍ទោ ផង់ ជឿម នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននិងរក្សាទុក្ខនៅ០១កន្លែង ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយបន្ទាប់ឆែកឆេរ ឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ រួមនឹងវត្ថុតាង មាន ថ្នាក់ញៀន ម្សៅពណ៌សថ្លា ម៉ាទឹកក ចំនួន ១០កញ្ចប់តូច កន្លែងចុះបង្ក្រាបចាប់ឃាត់ខ្លួនជនសង្យ័យទាំង៦នាក់ នៅចំណុចខាងក្រោយការ៉ាស់សាំង LSC ស្ថិតនៅក្នុងកន្លែងភូមិឃុំកើតហេតុខាងលើ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៥០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ជនសង្ស័យប្រុសស្រីទាំង៦នាក់មានឈ្មោះខាងក្រោម៖ ទី១ឈ្មោះ វណ្ណា តុលា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារព្រំ ស្រុកសាលាក្រៅ, ទី២ឈ្មោះ បាន សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិផ្សារព្រំ, ទី៣ ឈ្មោះ ញ៉ែម ពិសី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ទី៤ឈ្មោះឡុង សុខភី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិផ្សារព្រំ, ទី៥ ឈ្មោះ កន ភារម្យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និង ទី៦ ហែម មករា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

លោកវរៈសេនីយ៍ទោ ផង់ ជឿម នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា៖ វត្ថុតាងចាប់យក ម៉ៅក្រាមពណ៌សថ្លា(ម៉ាកទឹកកកចំនួន)១០កញ្ចប់តូច និងទូរស័ព្ទផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ថកិច្ចជំនាញកំពុងសួរនាំ រួចក៏បញ្ជូនទៅការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការខេត្តប៉ៃលិន បន្ទាប់សមត្ថកិច្ចនគរបាលខេត្ត ក៏បានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តប៉ៃលិនដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ស សារ៉ែត

ae (1) ae (2) ae (3)


ចែករំលែក៖